ភ្នំពេញ៖ ស្ថានភាពវិវត្តិនៃព្យុះទី១៦ និងទីព្យុះទី១៧ ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង កាត់តាមវៀតណាមដែលអាចមានឥទ្ធិពលមកលើកម្ពុជា។
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃព្យុះទី១៦មានឈ្មោះថា ណាងកា (NANGKA) តាមការព្យាករ ព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះ ហៃណាំ មុនចូលដល់ភាគខាងជើងវៀតណាម នៅថ្ងៃទី ១៥ ខែតុលា។ ក្នុងចន្លោះថ្ងៃ ១៦ ១៧ តុលា ក៏នឹងមានព្យះមួយទៀតឈ្មោះ សូដែល (SAUDEL) ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុក នឹងចូលវៀតណាមត្រង់ចំណុចគីញើន និងបន្តចូលកម្ពុជា តាមខេត្តរតនគិរី នៅថ្ងៃ ១៨-១៩ ក្នុងកម្លាំងជា វិសម្ពាធ និងសម្ពាធទាបៗ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបមួយចំនួន ពិសេសនៅភាគពាយ័ព្យ និងភាគខាងជើងអាចនឹងមានភ្លៀងពីបង្គួរទៅច្រើន។ បងប្អូននៅទីទំនាប ក្បែរផ្លូវទឹក នៅតំបន់ភ្នំ ជួរភ្នំ សូមប្រុងប្រយ័ត្ន ជំនន់ទឹកភ្លៀង ដែលនឹងអាចកើតមាននៅចន្លោះថ្ងៃ ១៨ ដល់ថ្ងៃទី២០ តុលា
ក្រសួងធនធានទឹក និងឧតុនិយម សូមក្រសួង ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ទន្លេ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ៕