រាជធានីភ្នំពេញ៖ តាមសេចក្ដីជូនដំណឹង ពីក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងពីស្ថានភាពវិវត្តរបស់ព្យុះទី១១ ឈ្មោះ នូល ដែលនឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន នាថ្ងៃទី ១៦ កញ្ញានេះ ហើយមកដល់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ឡាវ និងថៃ នៅថ្ងៃ ១៨ កញ្ញា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យស្ថានភាពនៅកម្ពុជា ពីថ្ងៃ ១៨ ដល់ ២០ កញ្ញា នៅតាមបណ្ដាខេត្តនៅ តំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន ហើយតំបន់មួយចំនួន អាចនឹងមានជំនន់ទឹកភ្លៀង៕