រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ ០១៦សរណន ឲ្យផ្អាកអាជីវកម្មកម្សាន្តដូចជា KTV រង្គសាល ឌីស្កូតែក និងការលក់គ្រឿងស្រវឹង នៅទូទាំងប្រទេស ចំនួន១ថ្ងៃ ដែលចំថ្ងៃទី៨ធ្នូ ឆ្នាំ២០២១ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះអង្គបានយាងចូលព្រះទីវង្គត នៅថ្ងៃអាទិត្យ ទី២៨ វិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង និងត្រូវបានយាងព្រះសព មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី ០៥ ធ្នូ ឆ្នាំ២០២១។

សូមជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញប្រកាសយកថ្ងៃ ០៨ ធ្នូ ឆ្នាំ​២០២១ ជាថ្ងៃកាន់ទុក្ខផ្លូវការផងដែរ៕