រាជធានីភ្នំពេញ៖ ក្នុងបរិបទនៃប្រទេសកំពុងមានការឆ្លងសហគមន៍ ការសិក្សានិងធ្វើការពីចម្ងាយ ដែលធ្វើឲ្យបរិមាណនៃការប្រើប្រាស់អ៉ិនធឺណិតមានការកើនឡើង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានចេញសេចក្ដីណែនាំឲ្យក្រុមហ៊ុន ផ្ដល់សេវាទូរស័ព្ទចល័ត និងប្រតិបត្តិករផ្ដល់សេវា អ៉ិនធើណិត ដើម្បីសម្រួល ដល់ការទំនាក់ទំនងរបស់ប្រជាជន។

ក្រសួងបានបញ្ជាក់ទៀតថា នេះគឺដើម្បីសម្រួលដល់ការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ជៀសវាងភាពរអាក់រអួលក្នុងការទំនាក់ទំនងសង្គម ការសិក្សា និងការបំពេញការងារពីចម្ងាយតាមប្រព័ន្ធអនឡាញ។

សូមជម្រាបជូនដែរថា ក្រសួងអប់រំ យុវជននិងកីឡា ក៏បានផ្អាកការសិក្សាទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីចូលរួមក្នុងការពារពីជម្ងឺកូវីដ១៩ទ្រង់ទ្រាយធំ និងត្រូវងាកមកសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច កាលពីថ្ងៃទី២០មីនា ផងដែរ៕