រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងថា នឹងដូរទីស្ដីការក្រសួង ទៅទីតាំងថ្មីដែលបានសាងសង់រួចរាល់ ក្នុងថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០២១ ខាងមុខនេះ។

ទីតាំងថ្មីរបស់ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ស្ថិតនៅដីឡូត៍លេខ ២០០៥ ផ្លូវលេខ ៣០៧ ភូមិអន្លង់ក្រងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕