សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ចំណុច​ខ្លះ​ៗ​ដែល​ជា​កំហុស ប៉ុន្តែ​គឺ​ជា​មេរៀន​ដែល​អ្នក​អាច​គិត​ពិចារណា​សម្រាប់​ការ​កែ​ប្រែ​​សម្រាប់​ការ​ប្រើ​ប្រាស់​ពេល​វេលា និង​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ជា​ប្រយោជន៍។ ចំណុច​ខ្លះ​ៗ ដែល​ជា​បញ្ហាដែល​យុវជន​​ច្រើន ​អាច​មើល​រំលងក៏​អាច​មើល​សម្រាប់​ជា​ការ​ពញ្ញាក់​ស្មារតី ដើម្បី​កុំ​ឱ្យ​​​ចំណាយ​ពេល​ខ្ជះ​ខ្ជាយ​ទៅ​លើ​រឿង​ដែល​មិន​បាន​បង្ក​ជា​ប្រយោជន៍។ ចំណុច​ទាំង​នោះ​ត្រូវ​បាន​​លើក​ឡើង​ជា​រួម​ក្នុង​សង្គម​មាន​ដូ​ច​ជា​៖​

Image

.មិន​រៀន​យក​ចិត្ត​ទុក​ដាក់

មិន​​យក​ចិត្ត​ទុក​​ដាក់​ត្រង់​​ចំណុច​នេះគឺ​សម្តៅ​​តាំង​​ពី​សកម្មភាព​តូច​​ៗ​ប្រចាំ​ថ្ងៃ។ បើ​អ្នក​នៅ​ជា​យុវវ័យ​ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​រៀន​ពី​សកម្មភាព​ដែល​អាច​រស់​នៅ​ប្រចាំ​ថ្ងៃ​រាប់​តាំង​ពី​ជួយ​ធ្វើ​កិច្ច​ការ​ងារ​​ផ្ទះ​ប៉ា​ម៉ាក់ ការ​ខិត​ខំ​រៀន​សូត្រ​​យក​ជំនាញ​មួយ​ប្រាកដ​សម្រាប់​ខ្លួន​ឯង និង​ថែ​ទាំ​សុខភាព​ពី​​អាយុ​ក្មេង​ទៅ​។ នេះ​ក៏​ព្រោះ​ថា​ហេតុ​ទាំង​នោះនឹង​នាំ​ឱ្យ​អ្នក​ជួប​រឿង​បី​​នៅ​អនាគត​​ គឺការ​រស់​នៅ​ដោយ​ឯករាជ្យ ​(បើ​ទោះ​​ម៉ាក់​ប៉ា​មិន​នៅ) អាច​ចិញ្ចឹម​ខ្លួន​អ្នក​បាន (មិន​ពឹង​ពាក់​គេ​ច្រើន​) និង​រីក​រាយ​ដោយ​សុខមាលភាព ​(ដោយ​អ្នក​មាន​សុខភាព​​រស់​នៅ​ល្អ​)។

.មិន​អើ​ពើ​នឹង​បទ​ពិសោធ​ខ្លះ​ទុក​សម្រាប់​ខ្លួន

ចំណេះ​​ដឹង​ពី​សាលាពី​ឯកសារ​សិក្សា​ពិត​ជា​បាន​ត្រួស​​​ត្រាយ​បង្ហាញ​ផ្លូវ​អ្នក​មែន ប៉ុន្តែ​ការ​រៀន​សូត្រ​ជា​​បទ​ពិសោធ​គឺ​អ្នក​អាច​រៀន​បន្ថែម​ពី​​គ្រប់​ទី​កន្លែង​​។ ជា​ឧទាហរណ៍ បទ​ពិសោធ​ខ្លះ​ៗលើ​ការ​ធ្វើ​​ការងារ​សង្គមការ​​ចេញ​​ធ្វើ​​របរ​លក់​ដូរ​​ជា​អាជីវកម្ម​ខ្នាត​តូចការ​​រៀន​បំណិន​ជីវិត (ជួស​ជុល​របស់​របរចម្អិន​ម្ហូប​ ការ​លេង​កីឡា​...ជា​ដើម​)ការ​​​​ឆ្លៀត​អនុវត្ត​ការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ជំនាញ​រៀន​នៅ​សាលាដែល​សុទ្ធ​សឹង​ជា​​សញ្ញា​ឃើញ​ និង​ជា​បទ​ពិសោធ​ជួយ​ជម្រុញ​​អ្នក​ឱ្យ​មាន​ឱកាស​ច្រើន​សម្រាប់​ការ​វិវឌ្ឍ​ខ្លួន​ទៅ​មុខ​។

.​ការ​អួត​អាង

ចំណេះ​វិជ្ជានិង​បទ​ពិសោធ​ជា​​អ្វី​ដែល​គ្មា​ន​ដែន​កំណត់ ​ដូច​​នេះ​​​អ្នក​មិន​វាស់​វែង​ថា​បាន​ចេះ​សព្វ​គ្រប់​អស់​ហើយ​នោះ​ទេ​ដែល​ចំណុច​នេះ​ គឺ​ចង់​សម្តៅ​ថា​អ្នក​នៅ​តែ​អាច​រៀន​សូត្រ​​បន្ថែម​បាន​ជា​រៀង​រហូត​។ ម្យ៉ាង​ទៀត​ការ​ប្រើ​ប្រាស់​ទ្រព្យ​ធន​ដែល​អ្នក​មានគួរ​ប្រើ​ប្រាស់​វា​​ឱ្យ​បាន​ត្រឹម​ត្រូវជា​ជាង​ការ​បង្អួត ឬ​ហ៊ឺហារ​ក្នុង​​ផ្លូវ​ខុសឬ​មួយ​ភ្លេច​ខ្លួន​ដែល​ធ្វើ​ឱ្យ​​របស់​ទ្រ​ព្យ​អាច​បាត់​បង់​ទៅ​វិញ​មិន​គង់​វង្ស​។

.មិន​ផ្តើម​​រៀន​ទំនួល​ខុស​ត្រូវ

​​​​​​​​​​ពី​យុវជន​​វ័យ​ជំទង់​ទៅ​ជា​ពលរដ្ឋ​មួយ​រូប​​ក្នុង​សង្គម​គឺ​តម្រូវ​ឱ្យ​យើង​ជា​យុវវ័យ​រៀន​មាន​ទំនួល​​ខុស​ត្រូវ​ពី​សកម្មភាព​តូច​ៗ​ទៅ​។ ឧទាហរណ៍​​​តូច​ៗ​​ងាយ​យល់អ្នក​អាច​​ផ្តើម​ចេញ​ពី​ការ​គោរព​ពេល​វេលាគោរព​ច្បាប់​​ទម្លាប់​ក្នុង​សង្គម​​​ទទួល​ខុស​ត្រូវ​លើ​កិច្ច​ការ​ខ្លួន ឬ​មួយ​​ចេះ​អធ្យាស្រ័យ​យោគ​យល់​គ្នា​ក្នុង​បរិស្ថាន​រស់​នៅ​ជា​ដើមដែល​សុទ្ធ​សឹង​នាំ​​មក​​នូវ​​តម្លៃ​ប្រចាំ​ខ្លួន​អ្នករហូត​ដល់​ពេល​ខាង​មុខ​ និង​ជា​​អនាគត​ប្រជាពល​រដ្ឋ​ដ៏​រឹង​មាំ​នៅ​ក្នុង​សង្គម​៕

Image