កំណាត់​ផ្លូវជាតិ​លេខ ៧៦ ត្រង់ចំនុច ចន្លោះ​គីឡូម៉ែត្រ​ពី Pk271+200 ទៅ Pk271+850 ។

រតនគិរី​៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​តាម កំណាត់​ផ្លូវជាតិ​លេខ ៧៦ ចន្លោះ​គីឡូម៉ែត្រ​ពី Pk271+200 ទៅ Pk271+850 ត្រូវ​ផ្អាក​ចរាចរណ​៦​ជា​បណ្តោះ​អ​សន្ន​សិន ដោយសារ​តែ រង​គ្រោះ​ដោយ​ទឹក​ហូរ​កាត់​ផ្លូវ ដែល​មាន​ប្រវែង​៦៥០​ម លេ​ី​ស​ពី​ថ្ងៃ​ទី ៩ ខែសីហា ឆ្នាំ​២០១៩ ប្រវែង 50​ម​។

ចំណែក​កំពស់​ទឹក​ហូរ 0.95​ម៉ែត្រ លើស​ពី​ម្សិលមិញ 0.15​ម៉ែត្រ​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លេ​ី​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​យោគយល់​អធ្យាស្រ័យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស កម្ពុជា​បាន​ទទួល​រង​នៅ​ភ្លៀង​ធ្លាក់​យ៉ាងច្រើន​លើសលប់ ដែល​បាន​បង្ក​អោយ​ក្លាយទៅជា​ជំនន់​ទឹកភ្លៀង​នៅ​តាម​តំបន់ មួយ​ចំនួន នឹង​បង្ក​អោយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ ក៏​ដូច​ជា ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ជា​ច្រើន​៕