ខេត្តក្រចេះ៖ នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ចុះពិនិត្យ លើការសាងសង់ប្រព័ន្ធធារាសាស្រ្តទំនប់ត្រពាំងព្រៃ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ 

មន្ត្រីជំនាញបានបញ្ជាក់ថា ការងារសាងសង់នេះ គឺរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបាន៧២ % នៃផែនការ និងមានលទ្ធភាពស្រោចស្រពប្រមាណជាង ៣០០ហិកតា ៕

ទំហំការងាររួមមាន ៖

  • ទំនប់ដី ប្រវែង ៨៥០ម៉ែត្រ សម្រេចបាន៨៥%
  • ប្រឡាយចំនួន ០២ខ្សែប្រវែង ៥០ម៉ែត្រ សម្រេចបាន ៨៥% លូ ០.៦ម៉ែត្រ = ០កន្លែង
  • សំណង់ស្ទាក់លើប្រឡាយមេ ០២កន្លែង
  • សំណង់បង្ហៀរបេតុង ០១កន្លែង ប្រវែង ៣០០ម៉ែត្រ សម្រេចបាន ៧០%