សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ពាក្យ​មនុស្ស​ប្រុសគឺ​​មាន​តម្លៃ​ណាស់​ដែល​តម្លៃ​នេះ​ គឺ​សម្តៅ​ទៅ​លើភាព​ប្រាកដ​ប្រជា អត្តចរិក​ចំណេះ​ជំនាញ និង​ភេទ​ជា​មនុស្ស​ប្រុស​របស់​ពួក​​គេ​។ ជា​មួយ​គ្នា​នោះ តម្លៃ​នេះ​ផង​ដែរក៏​សម្តៅ​ក្នុង​ន័យ​នៃ​ការ​ពិត​មួយ​ចំនួន​ទៀតដែល​គេ​ច្រើន​និយាយ​ថាជា​អត្តចរិក​​ធម្មជាតិ​នៃ​​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​មាន​ដូច​ជា​៖​

១. “ពួក​គេ​ច្រើន​​មិន​បង្ហាញ ឬ​ចែក​រំលែក​អ្វី​គ្រប់​យ៉ាង​ទៅ​មនុស្ស​គ្រប់​គ្នា​ឡើយ​ហើយ​ប្រសិន​បើ​គេ​បង្ហាញ គឺ​មាន​ន័យ​ថា​អ្នក​ជា​អ្វី​ពិសេស​សម្រាប់​ពួក​គេ​"។

២. “ពួក​គេ​ងាយ​​​​​​បន្ទាប​ចិត្ត​​ស្តាប់​នូវ​បញ្ហា​​ដែល​អ្នក​មាន​។ ហើយ​ច្រើន​មិន​​វិនិច្ឆ័យ​ប៉ុន្តែ​ពិចារណា​រក​ ឬ​ឬស​គល់​បញ្ហានិង​ស្តាប់​ច្រើន"

៣. “ពួក​គេ​​មាន​អារម្មណ៍​ដូច​តែ​អ្នក​ដែរហើយ​ពេល​ខ្លះ​យំ​​ក៏​ដូច​អ្នក​ដែរ។ តែ​គ្រាន់​តែពួក​គេ​ជ្រើស​រើស​មិន​យំ​បង្ហាញ​ប្រាប់​អ្នក និង​អ្នក​ដទៃ​​ ហើយ​ជំនួស​វិញតែ​ង​បង្រួម​អារម្មណ៍​ទាំង​នោះ​ឱ្យ​ដូច​​មិន​មាន​អ្វី​កើត​ឡើង​"។

Image

៤. ”បើ​អ្នក​ស្វែង​យល់​បន្តិច​អ្នក​អាច​ឃើញ​ថាពួក​គេ​​ខំ​ប្រឹង​​សម្រាប់​ប៉ា​ម៉ាក់បង​ប្អូន មិត្តភក្តិ​និង​ដៃ​គូ​របស់​ពួក​គេ​។មនុស្ស​ប្រុស​​ល្អ​ពិត​ប្រាកដ​មួយ​ច្រើន​មាន​ទំនួល​ខុស​ត្រូវ​ និង​លះ​បង់​ពិត​ប្រាកដ​​សម្រាប់​​មនុស្ស​ដែល​​គេ​ស្រលាញ់​"។

៥. "ប្រសិន​បើ​​គេ​​ពិបាក​ចិត្តឬ​​ហ្មង​សៅ​ដោយ​សារ​អ្នក​នោះ​ពួក​គេ​ច្រើន​មិន​និយាយ​​វា​ចេញបង្ហាញ​ទៅ​អ្នក​ដទៃ ឬ​​បង្ហោះ​លើ​បណ្តាញ​សង្គម​ឱ្យ​គេ​ឯង​ដឹង​ឮ​ឡើយ​។ ពួក​គេ​ច្រើន​​បណ្តោយ​ឱ្យ​ចិត្ត​នោះ​ធ្វើ​បាប​ខ្លួន​ដោយ​ភាព​​​ស្ងៀម​ស្ងាត់ ឬ​មួយ​ក្នុង​ពេល​វេលា​សម​គួរ​​មួយ​គេ​នឹង​បង្ហាញ​ប្រាប់​អ្នក​​ក្នុង​ន័យ​ស្ថាបនា​កែ​​លម្អ​ដោយ​ភាព​ត្រឹម​ត្រូវ​​"។

៦. "ពួក​គេ​​​មើល​ទៅ​ដូច​មិន​ខ្វល់​ខ្វាយ(​តែ​តាម​ពិត​បារម្ភ​ពី​អ្នក​ច្រើន​)។ ប៉ុន្តែ​​ពេល​វេលា និង​ការ​សង្កេត​​ពី​សកម្មភាព​ពួក​គេអ្នក​នឹង​ឃើញ​ច្បាស់"​។

៧. “មិន​មែន​មនុស្ស​ប្រុស​ទាំង​អស់​សុទ្ធ​តែ​ទាក់​ទង​នារី​ៗ ក្នុង​ន័យ​មួយ​​ជា​ភាសា​សាមញ្ញ​ហៅ​ថាញ៉ែ​ញង នោះ​ទេនៅ​ក្នុង​នោះ​គឺ​ពិត​ជា​នឹង​មាន​មនុស្ស​ប្រុស​ល្អ​ពិត​ប្រាកដ​ខ្លះ​ជឿ​ជាក់​​នៅ​ក្នុង​ True Love ហើយ​និង​ជឿ​ជាក់​​ក្តី​ស្រលាញ់​នោះ​​​​រហូត​ទៅ​ដល់​ទី​បញ្ចប់​​​នៃ​​​ដំណើរ​រលត់​នៃ​ធម្មជាតិ"។