ភ្នំពេញ៖ ក្រោយពីំលោក គឹម ពន្លត ត្រូវបានដកចេញពីដំណែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ករណីលោក គឹម ពន្លត គឺជាកញ្ចក់សម្រាប់​ថ្នាក់ដឹក​នាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការ​ពិន័យ ឬទណ្ឌកម្ម ដកស័ក្ដិ និងបណ្ដេញចេញ។ 

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចុះហត្ថលេខាលើអនុក្រឹត្យ​សម្រេចដក​ឋានន្តរ​ស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិលោក គឹម ពន្លត ដែល​ជាអធិការ​នគរបាលស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការ​ស្រុក​រូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូល​ទឹកដី​កម្ពុជា៕