ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីឆ្លងថ្មី ៤១៥នាក់ ដែលចំនួននេះបានងើបឡើងវិញបន្ត ខណៈអ្នកដែលជាសះស្បើយមានចំនួនច្រើនផងដែរ។ អ្នកជាសះស្បើយនៅថ្ងៃនេះ មានចំនួន ៧៤៥នាក់ និងមានករណីស្លាប់ថ្មី ០៥នាក់។
តួលេខសរុបនៃការឆ្លងនៅកម្ពុជា មានចំនួន ២៣៧៩៦នាក់ និងជាសះស្បើយមានចំនួន ១៥៧០០នាក់ និងការស្លាប់សរុប ដោយសារកូវីដ ឡើងដល់ ១៦៤នាក់។
រាជធានីខេត្ត ដែលបានប្រកាសពីការឆ្លងក្នុងចំនួនច្រើន មានដូចជា រាជធានីភ្នំពេញ ឆ្លងថ្មី១៧២នាក់, កំពង់ចាម ៥២នាក់, កំពង់ស្ពឺ ឆ្លងថ្មី ៤៥នាក់, ព្រះសីហនុ ឆ្លងថ្មី ២៥នាក់, ខេត្ត តាកែវ ឆ្លងថ្មី៤១នាក់ និងមានខេត្តមួយចំនួនទៀតផងដែរ។