រាជធានីភ្នំពេញ៖ នាថ្ងៃទី ៤មិថុនានេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីឆ្លងថ្មី ៨៨៦នាក់ ដែលនេះជាតួលេខខ្ពស់បំផុតគិតចាប់ពីការឆ្លងថ្មីធ្លាក់ចុះមកនូវត្រឹម ៣៣៥នាក់ ក្នុងថ្ងៃទី ១៥ខែឧសភា។
ក្នុងការប្រកាសថ្ងៃ៤មិថុនានេះ មានករណីស្លាប់ថ្មីចំនួន ០៦នាក់ ឆ្លងថ្មី ៨៨៦នាក់ នាំចូលពីក្រៅប្រទេស ៣០នាក់ និងអ្នកជាសះស្បើយថ្មី ៧៨១នាក់។ គិតមកត្រឹមថ្ងៃនេះផងដែរ ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន ៣៣០៧៥នាក់ និងអ្នកជាសះស្បើយសរុប ២៥៥៤៤នាក់ អ្នកស្លាប់សរុប ២៤២នាក់។
ចំពោះទិន្នន័យការចាក់វ៉ាក់សាំងការពារកូវីដទូទាំងប្រទេសត្រឹមថ្ងៃ ០៣ មិថុនា ២០២១៖ អ្នកបានចាក់ = 2, 688,014 នាក់ និងអ្នកមិនអាចចាក់បាន = 53, 676នាក់៕