ក្រសួងសុខាភិបាល៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៥៦៨នាក់ ខណៈអ្នកជំងឺចំនួន៦៦៣នាក់ជាសះស្បើយ ដែលនេះបានបង្ហាញពីការងើបឡើងវិញក្នុងមួយអាទិត្យចុងក្រោយ បន្ទាប់ពីចុះទាបមកនៅត្រឹម៣៤៥នាក់ ក្នុងមួយថ្ងៃ។

តួលេខនៃការឆ្លង៦ថ្ងៃចុងក្រោយ៖

  • ផ្សាយថ្ងៃ ២៣ឧសភា ៖ឆ្លងថ្មី ៥៦០នាក់
  • ផ្សាយថ្ងៃ ២៤ឧសភា ៖ឆ្លងថ្មី ៥៥៦នាក់
  • ផ្សាយថ្ងៃ ២៥ឧសភា ៖ឆ្លងថ្មី ៥៦៨នាក់

ទោះជាការឆ្លងនេះមានចំនួនខ្ពស់ក៏ដោយ គេសង្កេតឃើញថា តួលេខនៃអ្នកកំពុងសម្រាកព្យាបាល បានថយចុះខ្លាំង មកនៅទាបជាង ៨ពាន់នាក់នៅទូទាំងប្រទេស ដោយសារតែអ្នកជាសះស្បើយមានចំនួនខ្ពស់ជាងការឆ្លងប្រចាំថ្ងៃ។

ដោយឡែកការចាក់វ៉ាក់សាំងការពារកូវីដ១៩ គិតត្រឹមថ្ងៃទី២៤ឧសភា អ្នកដែលបានចាក់ទូទាំងប្រទេសមានចំនួន ជាង ២លាន២៦ម៉ីននាក់។ ខណៈវ៉ាក់សាំងក៏បានមកដល់ជាបន្តបន្ទាប់ ដែលកាលពីថ្ងៃទី ២៣ឧសភា ស៊ីណូវ៉ាក់ បានមកដល់មានចំនួន ១លានដូសថែមទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៦,៣២៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៩,០២២នាក់ និងស្លាប់សរុបចំនួន១៨៣នាក់៕