ខេត្តបាត់ដំបង៖ វឌ្ឍនភាពនៃការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរីឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ពេលនេះសម្រេចបាន ៥០%។ 

គម្រោងសាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរីគឺដើម្បីរួមចំណែករកដំណោះស្រាយទឹកជូនប្រជាកសិករសម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវរដូវវស្សាចំនួន ១.៨៥០ហិកតា ស្រូវរដូវប្រាំង ចំនួន៣៦០ហិកតា ដំណាំរួមផ្សំចំនួន៤៧០ហិកតា និងប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋចំនួន០៨ភូមិ មានចំនួន ២.២០៨គ្រួសារ។ 

សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី មានតួនាទីទទួលយកទឹកពីប្រភពទឹកមកពីប្រទេសថៃឡង់ត៍ផ្ទៃរងទឹកភ្លៀងពីខេត្តប៉ៃលិន និងមួយផ្នែកទៀតពីផ្ទៃរងទឹកក្នុងតំបន់ហើយហូរចូលទៅបឹងទន្លេសាប។

បច្ចុប្បន្នក្រុមការងារជំនាញក្រសួងធនធានទឹកនិងឧតុនិយម សម្រេចបាន ៥០%ក្នុងទំហំការងារ រួមមាន ៖

-សាងសង់សំណង់ស្ទាក់ទឹក ចំនួន ០១កន្លែង លើស្ទឹងមង្គលបុរី

-សាងសង់ទំនប់សណ្តរស្ទឹងមង្គលបុរីប្រវែង៣៥០ម

សូមបញ្ជាក់ថាក្រោយពេលសាងសង់សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរី បានរួចរាល់តាមលក្ខណៈបច្ចេកទេសរបស់ក្រសួងធនធានទឹកនិងឧតុនិយម សំណង់ស្ទាក់ទឹកស្ទឹងមង្គលបុរីនឹងមានលទ្ធភាពនាំទឹកយកមកសម្រាប់ធ្វើការស្រោចស្រពនិងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ ៕