សូមចុចចូល=>  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ភ្នំពេញ៖ តាមសេចក្តីប្រកាស បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលទទួលមរណភាពនេះ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានបញ្ជូនចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពសន្លប់ បាត់ស្មារតី ប៉ុន្តែនៅតែទៅមិនអាចជួយសង្គ្រោះ អ្នកជំងឺឱ្យរួចផុតពីសេចក្តីស្លាប់បាន។ បុរសដែលបានទទួលមរណភាពនេះ គាត់មានទីលំនៅ នៅឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានវិជ្ជមានជំងឺកូវីដ១៩។

ក្រសួងបានបន្តថា ដោយមានការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សព ដើម្បីធ្វើការវិភាគរកវីរុសកូវីដ១៩ ជាលទ្ធផលបានបញ្ជាក់ថា សពមានវិជ្ជមានជំងឺកូវីដ១៩។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺបុរសខាងលើ បានស្លាប់មុនពេលចូលទៅដល់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន២២នាក់ហើយ៕