កម្ពុជា​បាន​នាំ​អង្ករ​ចេញ​មាន​ចំនួន​សរុប​២៩៧.០៨០​តោន ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៨​នេះ ដែល​ធ្លាក់ចុះ​៦.៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ចំនួន​៣១៥.៩១៦​តោន​។

ភ្នំពេញ​៖​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​មាន​ចំនួន​សរុប​២៩៧.០៨០​តោន ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៨​នេះ ដែល​ធ្លាក់ចុះ​៦.៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ចំនួន​៣១៥.៩១៦​តោន​។ នេះ​បើ​យោងតាម​តួលេខ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។​

​ចំនួន​បរិមាណ​អង្ករ​ខាងលើ កម្ពុជា​បាន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ចំនួន​១៥៤.០៣០​តោន តំបន់​អាស៊ាន​ចំនួន ៣១.០៦៧ និង​តំបន់​ផ្សេងៗ​ទៀត​ចំនួន ១១១.៩៨៣​តោន​។​

​ដោយឡែក ប្រទេស​ដែល​នាំ​អង្ករ​ចូល​ច្រើនជាងគេ​ពី​កម្ពុជា មាន​ប្រទេស​បារាំង​ចំនួន​៤៣.៥៣៣​តោន ប្រទេស​ចិន​ចំនួន ៦៣.៥៨៧​តោន និង​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​១៩.៥៥៨៕