រាជធានីភ្នំពេញ៖ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដល់ ប្រជាជនវ័យ ១២ដល់១៨ឆ្នាំ ចំនួនជាង១,០៨៤, ០៦៩នាក់ (ដូសទី១) ត្រឹមថ្ងៃទី ២៤សីហានេះ ចាប់ពីការផ្ដើមយុទ្ធនាការដំបូងកាលពីថ្ងៃទី១ សីហា២០២១។

សម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំពោះប្រជាជនវ័យពី១៨ឆ្នាំឡើង សម្រេចបានជិត ៩លាននាក់ (បានចាក់វ៉ាក់សាំងដូសទី១) ក្នុងនោះជិត ៨លាននាក់បានចាក់ដូសទី២ និងកន្លះលានអ្នកបានចាក់ដូសទី៣។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតគិតជាភាគរយបាន​ ៨៧,៦៨%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៥,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃនេះ ស្ថានភាពកូវីដ១៩នៅកម្ពុជា មានអ្នកឆ្លងសរុប ៩០១០៧នាក់ អ្នកជាសះស្បើយសរុប  ៨៦១៣០នាក់ និងអ្នកស្លាប់សរុប ១៨២១នាក់។ចំពោះប្រភេទវា៉ក់សាំងដែលប្រើនៅកម្ពុជា មានប្រភេទ​Sinopharm, Sinovac, AstraZeneca, និង Jonhson & Jonhson ៕