សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ការស្ទង់មតិមួយពីអន្តរជាតិ បានបង្ហាញថា ប្រទេសកម្ពុជា បានឡើងចំណាត់ថ្នាក់ចំនួន១០កន្លែងក្នុងរយៈពេលមួយឆ្នាំ នៅក្នុងសន្ទស្សន៍នៃប្រទេសជំនាញភាសាអង់គ្លេស EF EPI 2020។

ពិន្ទុមធ្យមរបស់ EPI របស់កម្ពុជា គឺ ៤៣៥ ក្នុងចំណោម ៨០០ សម្រាប់ឆ្នាំ ២០២០ ដែលនេះជាឆ្នាំទី ២ ហើយ ដែលកម្ពុជាត្រូវបានគេចុះបញ្ជី នៅក្នុងក្រុម ដែលមាន "ជំនាញទាបណាស់" នេះបើយោងតាមចំណាត់ថ្នាក់របស់ប្រទេសនិងតំបន់ធំបំផុតនៅលើពិភពលោក ផ្នែកជំនាញភាសាអង់គ្លេស ធ្វើឡើងដោយស្ថាប័ន ស្វីសអប់រំទីមួយ Swiss Education First ដែលជាក្រុមហ៊ុនបណ្តុះបណ្តាលភាសាពិភពលោក។

នៅអាស៊ីប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១៨ ក្នុងចំណោមសេដ្ឋកិច្ចចំនួន ២៤ប្រទេស និងលេខ៨៤ នៅលើពិភពលោក ដែលប្រសើរជាងឆ្នាំមុន៩៤ ក្នុងចំណោម ១០០ប្រទេស។ តួលេខនេះនៅប្រសើរជាងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។

ចំណាត់ថ្នាក់នេះ ត្រូវបានផ្អែកលើការស្ទង់មតិដែលត្រូវបានធ្វើឡើងក្នុងទម្រង់នៃកម្រងសំណួរ តាមអនឡាញ ដោយមានការចូលរួមពីមនុស្សពេញវ័យជិត ២,២ លាននាក់មកពី ១០០ ប្រទេសនិងតំបន់និយាយភាសាអង់គ្លេសដែលមិនមែនជាជនជាតិដើម។

ជាលើកដំបូងមាត្រដ្ឋានពិន្ទុត្រូវបានផ្លាស់ប្តូរទៅ ៨០០ នៅឆ្នាំនេះ ដែលស្មើនឹងកំរិតភាសាអង់គ្លេស C2 ដែលជាកំរិតទី ៦ និងចុងក្រោយនៅក្នុងក្របខ័ណ្ឌអឺរ៉ុប (CEFR) ។

របាយការណ៍ស្តីពីចំណាត់ថ្នាក់នេះ បានពន្យល់ពីកម្រិតជំនាញទាប ដែលបុគ្គលម្នាក់ៗអាចធ្វើដំណើរទៅកាន់ប្រទេសដែលនិយាយភាសាអង់គ្លេស ក្នុងនាមជាអ្នកទេសចរណ៍ ចូលរួមជជែកតូចជាមួយមិត្តរួមការងារ និងការអាចយល់បានពីអត្ថន័យនៃសារសាមញ្ញពីមិត្តរួមការងារ៕