រាជធានីភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល សារព័ត៌មានថា កម្ពុជាបានរកឃើញករណីវីរុសបំប្លែងថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា និងប្រទេសអង់គ្លេសជាលើកដំបូង ដែលបានកើតឡើងទៅលើជនបរទេស ចូលមកកម្ពុជា។
លោកជំទាវ បានបញ្ជាក់ថា ករណីនេះបានកើតឡើងតាំងពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺទាំងនេះក៏ត្រូវបានក្រុមគ្ររូពេទ្យរបស់យើង ព្យាបាលជាសះស្បើយផងដែរ។
«យើងបានរកឃើញវីរុសបំប្លែងថ្មីមកពីប្រទេសឥណ្ឌា (B1617) កើតទៅលើជនបរទេសដែលធ្វើដំណើរមកប្រទេសកម្ពុជា កាលពីខែមុនមកម្ល៉េះ ដោយឡែកវីរុសបំប្លែងថ្មីដែលមានប្រភពចេញពីប្រទេសអង់គ្លេស (B117) ក៏ត្រូវបានរកឃើញលើជនបរទេសចូលកម្ពុជា»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជើងហោះហើរចេញពីប្រទេសឥណ្ឌា និងជនបរទេសដែលមានប្រវត្តិធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌាជាបណ្ដោះអាសន្នសិន ដើម្បីការពារកុំឱ្យមានការឆ្លងដល់ប្រទេសកម្ពុជា៕