ខេត្តកំពង់ឆ្នាំ៖ សម្ដេច ហ៊ុន សែន បានអនុញ្ញាតឲ្យមានការសាងសង់ស្ពាន ដែលវែងជាងគេ ឆ្លងកាត់ទន្លេសាប ប្រវែង៣៩០០ម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ និងផ្លូវជាតិ ពីស្រុកកំពង់លែង ទៅកាន់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ប្រវែង ៥៧គីឡូម៉ែត្រ។
ការប្រកាសរបស់សម្តេចតេជោហ៊ុន សែន បានធ្វើឡើងក្នុងឱកាស ដែលសម្តេច បានអញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យទន្លេលើកទី៥នៅក្នុងខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។
សម្ដេចក៏បានលើកឡើងថាក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការ បានសិក្សាជាក់លាក់រួចមកហើយថា គ្មានផលប៉ះពាល់ណាមួយបំផ្លាញដល់ធនធានធម្មជាតិ ឬបង្វែរចរន្តទឹក ឬធ្វើឲ្យស្ទះដល់ការចរាចរតាមផ្លូវទឹក និងការបំលាស់ទីរបស់ត្រីនោះទេ៕