ខេត្តកោះកុង៖ ក្នុងស្ថានភាពដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងខែប្រាំង ដែលខេត្តមួយចំនួនមានបញ្ហាកង្វះទឹកប្រើប្រាស់នោះ ខេត្តកោះកុង ដែលជាប់នឹងប្រទេសថៃ ត្រូវការ តបណ្ដាញផ្គត់ផ្គង់ទឹកសាប ពីខេត្តត្រាតនៃប្រទេសថៃ។
“បញ្ហាប្រឈមរបស់ខេត្តកោះកុងពេលបច្ចុប្បន្ននេះ គឺការខ្វះខាតទឹកសាប សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់” នេះគឺជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធី អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករកម្មការិនីនៅខេត្តកោះកុង នាថ្ងៃ ១៣ ខែមីនា ឆ្នាំ២០១៩ នេះ។
ជាមួយគ្នានេះ សម្តេចតេជោ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន លីយ៉ុងផាត់ទទួលការសាងសង់កន្លែងស្តុកទឹក តបណ្តាញទឹក ក្នុងរយៈពេលវែង ដើម្បីយកទឹកពីខេត្តត្រាតនៃប្រទេសថៃ មកផ្គត់ផ្គង់ប្រជាពលរដ្ឋខេត្តកោះកុង ដែលបច្ចុប្បន្ននេះខេត្តកោះកុងគឺទឹកអាចផ្គត់ផ្គង់បានត្រឹមកម្រិតណាមួយប៉ុណ្ណោះឬអាចបានត្រឹមតែ១ខែប៉ុណ្ណោះ ទម្រាំមានភ្លៀងធ្លាក់។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនិងបញ្ជាក់ដល់ក្រុមហ៊ុនលីយ៉ុងផាត់ និងអាជ្ញាធរខេត្ត ត្រូវខិតខំរៀបចំតណ្តាញទឹកសាបឲ្យបានទាល់ពេលវេលាដើម្បីកុំឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងអត់ទឹកប្រើប្រាស់៕
ប្រភពពីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុនសែន