ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីស្លាប់ថ្មី ចំនួន ១៦នាក់ទៀត​ដែលធ្វើឲ្យចំនួនករណីអ្នកស្លាប់សរុបឡើងដល់ ៤៧៥នាក់។

ក្នុងថ្ងៃនេះផងដែរ ក្រសួងបានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៨៧នាក់ ខណៈអ្នកជំងឺ ៥៤៨ នាក់ជាសះស្បើយ។

សូមជម្រាបជូនដែរថា ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៤,៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៩,៣១៤នាក់ និងស្លាប់សរុបចំនួន ៤៧៥នាក់ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១៕