លោក Warren Buffett គឺជាវិនិយោគិនដែលទទួលបានជោគជ័យបំផុត។

លោក Warren Buffett មានអាយុ ៨៧ឆ្នាំ ត្រឹមថ្ងៃ ១៥ ខែ សីហា ឆ្នាំ២០១៨នេះគាត់មានប្រាក់​ ចំនួនជាង ៨៥ពាន់លានដុល្លារ។ គាត់ត្រូវបានគេស្គាល់លោកថាជា "Oracle of Omaha" ឈ្មោះក្រុងដែលលោកទិញផ្ទះលើកដំបូងក្នុងតម្លៃ ៣១០០០ដុល្លារ ហើយបច្ចុប្បន្ន លោកនៅតែរស់នៅទីនោះ ។ 

លោកជាអ្នកដឹកនាំក្រុមហ៊ុន Berkshire Hathaway ដែលក្នុងក្រុមហ៊ុននេះ មានជាង 60ក្រុមហ៊ុនទៀត រួមទាំងក្រុមហ៊ុនធានារ៉ាប់រង Geico, ក្រុមហ៊ុនផលិតថ្ម Duracell និងភោជនីយដ្ឋាន Dairy Queen ។ គាត់ជាកូនប្រុសសមាជិកសភាអាមេរិកម្នាក់ និងបានផ្ដើមទិញភាគហ៊ុន ជាលើកដំបូងនៅអាយុ 11ឆ្នាំ។

គាត់បានប្តេជ្ញាចិត្តថា នឹងបរិច្ចាកទ្រព្យសម្បត្តិរបស់គាត់៩៩ភាគរយ សម្រាប់ប្រើលើ សប្បុរសធម៌។ មកទល់ពេលនេះគាត់បានផ្តល់ប្រាក់ជិត 32ពាន់លានដុល្លារ ហើយប្រាក់ភាគច្រើនបរិច្ចាកតាមរយៈមូលនិធិ មហាសេដ្ឋី BillGate ។

គាត់និងមិត្តភក្ដិរបស់គាត់ លោកមហាសេដ្ឋី Bill Gates លោកបានបើកដំណើរការ The Giving Pledge កម្មវិធីសប្បុរសធម៌ក្នុងឆ្នាំ2010 ហើយស្នើឱ្យមហាសេដ្ឋីពិភពលោកចូលរួម បរិច្ចាគទ្រព្យសម្បត្តិ របស់ពួកគេដើម្បី បុព្វហេតុសប្បុរសធម៌។

លោក បានបញ្ចប់ការអប់រំថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្រ្ត ពីសាកលវិទ្យាល័យ Nebraska Lincoln និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក វិទ្យាសាស្រ្ត ពីសាកលវិទ្យាល័យកូឡុំបៀ៕