ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​ចេញ​នៅ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ស្តី អំពី​ករណី​ព្យាបាល​ជា​សះស្បើយ ៤​នាក់ និង​ករណី​វិជ្ជមាន​កូដ​វី​ដ​១៩ ថ្មី ១​នាក់ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០​។

ក្នុង​នោះ​ករណី​ដែល​ឆ្លង​នេះ គឺ​កើតឡើង​នៅ​នារី​ជនជាតិ​វៀតណាម​ម្នាក់ អាយុ ៣៤​ឆ្នាំ ជា​អ្នកទេសចរ​ស្នាក់​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែងដែល​ស្ថិត​នៅ​ក្នុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​៕