ក្នុងថ្ងៃព្រហស្បតិ៍នេះ ព្យុះត្រូពិច ឈ្មោះ Podul បានធ្វើដំណើរពីភាគខាងជើង ប្រទេសហ្វីលីពីន ឆ្លងកាត់ តាមប្រទេសចិន វៀតណាមឡាវ និងថៃ។

២៩សីហា២០១៩៖ ព្យុះត្រូពិក Podul នឹងមានឥទ្ធិពលលើ ភាគខាងត្បូង កោះហៃណានប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ដោយនាំនូវខ្យល់ នឹងអាចប្រឈម ហានិភ័យនៃជំនន់ទឹកភ្លៀងធ្លាក់ខ្លាំង។

ព្យុះនេះ កំពុងឆ្ពោះទៅទិសខាងលិច ដែលនឹង ឆ្លងកាត់ភាគខាងជើងវៀតណាម ក្នុងអំឡុង នៅថ្ងៃសុក្រ និង​ថយឥទ្ធិពលលើ ភាគខាងជើងប្រទេសថៃ ក្នុងថ្ងៃសៅរ៍។

ចាប់ពីយប់ថ្ងៃសុក្រដល់ថ្ងៃសៅរ៍ នឹងមានភ្លៀងធ្លាក់ខ្លាំងរួមនឹងខ្យល់បក់បោក ឆ្ពោះទៅទិសខាងលិច ពេលដែល ព្យុះនេះ ឆ្លងកាត់តាម ភាគខាងជើងប្រទេសឡាវ និងភាគខាងជើងប្រទេសថៃ ។

ជំនន់ទឹកភ្លៀងអាចឈានដល់កម្រិត ពី ១៥០-២៥០ មម នៅភាគខាងជើងភាគប្រទេសវៀតណាមនិងភាគខាងជើងប្រទេសថៃ រហូតដល់ថ្ងៃសៅរ៍៕Accu