បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​​លើ​ទី​ផ្សារ​អាស៊ី តាមរយៈ​ទូរសព្ទ​ត្រកូល​ F មាន​ដូច​ជា F5 និង F7 ក្រុមហ៊ុន OPPO បាន​ចេញ​ត្រកូល​ F មួយ​ថ្មី​ទៀត ​ផ្ដល់​មុខ​ងារ និង​បចេ្ចកវិទ្យា​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ត្រកូល F ពី​មុន​ឡើយ។ ​ម៉ូដែល​ថ្មី​នេះ​មាន​ឈ្មោះ​ថា OPPO F9។

បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​​លើ​ទី​ផ្សារ​អាស៊ី តាមរយៈ​ទូរសព្ទ​ត្រកូល​ F មាន​ដូច​ជា F5 និង F7 ក្រុមហ៊ុន OPPO បាន​ចេញ​ត្រកូល​ F មួយ​ថ្មី​ទៀត ​ផ្ដល់​មុខ​ងារ និង​បចេ្ចកវិទ្យា​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ត្រកូល F ពី​មុន​ឡើយ។ ​ម៉ូដែល​ថ្មី​នេះ​មាន​ឈ្មោះ​ថា OPPO F9។​

ថ្មីៗ​នេះ OPPO F9 ទើប​តែ​ប្រកាស​លក់​ជា​ផ្លូវ​ការ​នៅ​ឥណ្ឌា។ ​ជំហ៊ាន​បន្ទាប់​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី ១៥ ខែ​សីហា​ បន្ទាប់​មក​ឥណ្ដូនេស៊ី និង​ម៉ាឡេស៊ី ក្នុង​ខែ​ដដែល​នេះ។ ការ​លេច​មុខ​​ជា​ផ្លូវ​ការ​ OPPO F9នៅ​ប្រទេស​ឥណ្ឌា OPPO ​បាន​ប្រើ​ប្រយោគ​ដ៏​ខ្លី​មួយ​ថា « សាក​ថ្ម ៥ នាទី និយាយ​បាន ២ ម៉ោង » ​នេះ​ជា​ចំណុច​ពិសេស​​មួយ​ ដែល​​ទូរសព្ទឆ្លាតវៃ​ដទៃ​ទៀត មិន​ដែល​មាន​មុខ​ងារ​បែប​នេះ​ឡើយ។​

​គ្រាន់​តែ​មុខ​ងារ​សាក​ថ្ម​បាន​លឿន​នេះ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ  ក្រៅ​ពី​ទំហំ​ផ្ទុក​ទិន្នន័យ​បាន​ដល់ 128 GB OPPO F9 បាន​បំពាក់បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ខ្នង​ក្រោយ​អម​គ្រាប់ LED Flash នៅ​ចំហៀង ខណៈ​ទំហំ​កាមេរ៉ា​មុខ​​ 25MP HDR និង​មុខ​ងារ AI-Powered ដូច​ដែល​អតិថិជន​ធ្លាប់​បាន​ដឹង​ត្រកូល F-series របស់ Oppo មាន​ចំណុច​ខ្លាំង​បំផុត​ត្រង់​មុខងារ Selfie នេះ​ឯង។​

ស្ថិត​ក្នុង​សមត្ថភាព​ RAM 6GB បូក​ផ្សំ​ជាមួយ​នឹង​បចេ្ចកវិទ្យា ​AI-Powered កាមេរ៉ា​មុខ 25MP OPPO F9 អាច​ស្កេន​មុខ​របស់​ម្ចាស់​ទូរសព្ទ​ជា​ច្រើន​ចំណុច​ហើយ​អាច Unlock បាន​យ៉ាង​រហ័ស​បំផុត។