ស្រ្ដីជនជាតិចិនម្នាក់ទៀត មានផ្ទុកកូវីដ១៩ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយជនជាតិចិនដែលតែងចេញចូលកម្ពុជា។

រាជធានីភ្នំពេញ៖ បុរសជនជាតិខ្មែរអាយុ ៤០ឆ្នាំ នៅច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានលទ្ធផលតេស្ត វិជ្ជមានកូវីដ១៩វិញបានលាប់ជម្ងឺនេះម្ដងទៀត ក្រោយពីធ្វើតេស្ដក្រោយគាត់ជា ១៥ថ្ងៃក្រោយមក និងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ នេះបើតាមការផ្សាយរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃ៩ មេសា នេះ។

ក្រសួងក៏បានប្រកាសដែរថារកឃើញ ស្រ្ដីជនជាតិចិនម្នាក់ទៀត មានផ្ទុកកូវីដ១៩ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយជនជាតិចិនដែលតែងចេញចូលកម្ពុជា។

បន្ថែមពីនេះ ក៏មានអ្នកជាសះស្បើយពីជម្ងឺចំនួន០៦នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅកម្ពុជា ឡើងដល់ ៦៨នាក់ និងអ្នកនៅកំពុងសម្រាកព្យាបាលមានចំនួន ៥០នាក់៕