សហរដ្ឋអាមេរិក៖ ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ចំនួនប្រជាជនសហរដ្ឋអាមេរិក ដែលកំពុងស្វែងរកប្រាក់អត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើ អាចនឹងកើនឡើងដល់ ១៥ លាននាក់ ដោយសារការដាក់ចេញនូវវិធានការ មួយចំនួនដោយបិទរោងចក្រ សហគ្រាស និងកន្លែងជួបជុំផ្សេងៗ ដើម្បីបង្ការការរីកសាយនៃវីរុសកូវីដ១៩  នេះបើយោងតាមការចុះផ្សាយរបស់កាសែត Reuters។ 

ក្រសួងការងារសហរដ្ឋអាមេរិកបានរំពឹងទុកថា ចំនួនអ្នកបាត់បង់ការងារ ក្នុងស្រុកអាចមានរហូតដល់ ២០ លាននាក់ក្នុងខែមេសានេះ។ 

រដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការងារយ៉ាងហោចណាស់ ៧០១,០០០ កន្លែងត្រូវបានជំរុះចោលកាលពីខែមីនា។ អត្រានេះ គឺអត្រាបាត់បង់ការងារដ៏ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំ២០១០មក៕