រាជធានីភ្នំពេញ៖ ចំនួនអ្នកឆ្លងជម្ងឺកូវីដ១៩នៅកម្ពុជា មានការកើនឡើង ២នាក់បន្ថែមទៀត ជាប្ដីប្រពន្ធ។ ស្ដ្រីនិងបុរសជាប្ដីប្រព័ន្ធនឹងគ្នាក្នុងរាជធានីភ្នំពេញ បានឆ្លងជម្ងឺកូវីដ១៩នេះ នេះបើសេចក្ដីជូនព័ត៌មានពីក្រសួងសុខាភិបាលនាព្រឹកថ្ងៃ ៨ មេសា ២០២០។

ដែលស្រ្ដីជនជាតិវៀតណាម ដែលជាអ្នកទេសចរណ៍ ស្នាក់នៅផ្លូវ ៣០២ សង្កាត់បឹងកេងកង១ និងប្ដី ជាជនជាតិកាណាដា(ដើមកំណើតចិន) បម្រើការនៅកាស៊ីណូមួយក្នុងរាជធានីភ្នំពេញ មានលទ្ធផលវិជ្ជមានកូវីដ១៩និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចា់កអង្រែក្រោមទាំងពីរនាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលក្រសួងក៏មិនមានបញ្ជាក់ថា បុរសជាប្ដីប្រពន្ធនេះ មានប្រភពឆ្លង ឬធ្លាប់មានទំនាក់ទំនងជាមួយអ្នកធ្លាក់កើតកូវដី១៩ពីមុនមកនោះទេ។ 

នេះជាករណីថ្មីពីរទៀត ដែលធ្វើឲ្យចំនួនអ្នកជម្ងឺដែលឆ្លងកូវីដ១៩នៅកម្ពុជាកើនដល់១២២នាក់ ខណៈ មានអ្នកជាសះស្បើយសរុប ៧៧នាក់៕