ក្រុមហ៊ុន Grab កំពុងផ្ដោតលើប្រទេសវៀតណាម ដោយគម្រោងវិនិយោគ ៥០០ លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីបង្កើនសកម្មភាពអាជីវកម្មក្នុងប្រទេសនេះ។

Grab មិនត្រឹមតែជា ក្រុមហ៊ុនសម្រាប់ ដឹកជញ្ជូនភ្ញៀវ តាមរយៈកម្មវិធី App នោះទេ លើសពីនេះ Grabមានអាជីវកម្មជាច្រើនទៀត ដូចជា ការបញ្ជាទិញកុម្ម៉ង់ម្ហូបពីភោជនីយដ្ឋានការទូទាត់ប្រាក់ ការធានារ៉ាប់រង ការផ្ដល់ប្រាក់កម្ចីនិងជាច្រើនទៀត ដោយផ្ដោតលើទីផ្សារនៅអាស៊ីអាគ្នេយ៍។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Grabបានប្រកាសថា ខ្លួននឹងប្រើប្រាស់ទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារដែលខ្លួនបានប្រមូលទុន ដើម្បីបន្ថែមការវិនិយោគ ក្នុងប្រទេស ឥណ្ឌូនេស៊ី។ក្រុមហ៊ុន Grab គ្រោងវិនិយោគ ២ ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ីដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសនេះ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងគាំទ្រចលនានេះហើយក្រុមហ៊ុន Grab កំពុងប្រើប្រាស់ឱកាសនេះ ដើម្បីដណ្តើមចំណែកទីផ្សារ។

Grab ក្នុងប្រទេសវៀតណាម គឺមានទំហំធំគួរសមបន្ថែមលើសេវា ដឹកជញ្ជូនភ្ញៀវ ក្រុមហ៊ុននេះកំពុងគ្រប់គ្រង ការដឹកជញ្ជូនអាហារកុម្ម៉ង់៣០០,០០០ ក្នុងមួយថ្ងៃតាមរយៈកម្មវិធី GrabFood៕