ក្រុមហ៊ុន Samsung បានចេញលក់ ម៉ូដែល Galaxy S10e, Galaxy S10, Galaxy S10+,និង Galaxy S10 5G

ក្នុងព្រឹត្តិការណ៍ស្មាតហ្វូនប្រចាំឆ្នាំ ដ៏រំភើបបំផុតមួយនៅដើមឆ្នាំនេះ ស៊េរីស្មាតហ្វូន Samsung Galaxy ជំនាន់ទី 10 ត្រូវបានគេបង្ហាញ ដោយមាន ម៉ូដែល Galaxy S10e, Galaxy S10, Galaxy S10+,និង Galaxy S10 5G ។ 

លក្ខណៈពិសេស ដែលគួរឲ្យអស្ចារ្យគឺ ម៉ូឌែលទាំងនេះ មាន Wireless Power Share ដែលអាចចែករំលែក ថ្ម ឲ្យទូរស័ព្ទ Samsung ផ្សេងទៀតបាននិងមានបំពាក់ Fast Wireless Charging 2.0 ដែលអាចសាកថ្មបាន លឿនជាងមុនដល់ទៅ ៤.៥ ដង។

ក្រៅពីសមត្ថភាពថ្ម កាម៉េរាក៏មិនអន់ដែរ ដោយ GalaxyS10, Galaxy S10+, និងGalaxy S10 5G  មានបំពាក់កាម៉េរាមុខ១-១០MPនិងកាម៉េរាក្រោយ៣ (main ១២MP, ultra 16MP, tele 16MP)។ តែអ្វីដែលពិសេសខុសគេ គឺ Galaxy S10 5G មានផ្ទៃមុខ 6.7Inch និងមានថ្មដល់ទៅ 4,500 mAh  ដែលអាចសាកថ្មម្ដង ប្រើបាន២៤ម៉ោង រួមជាមួយ 25WSuper Fast charging លើសពី ស៊េរីផ្សេងៗ៕