ការវិនិយោគនៅក្នុងក្រុមហ៊ុន Alibabaនៅថ្ងៃបោះផ្សាយហ៊ុនជាសាធារណៈ លើកដំបូង នោះប្រាក់ទុនអ្នកនឹងកើនឡើងប្រហែល៩២ភាគរយ គិតត្រឹមថ្ងៃទី ១១ខែមីនាឆ្នាំ ២០១៩ ។

ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំបំផុតមួយរបស់ចិនឈ្មោះ Alibaba មានតម្លៃក្នុងទីផ្សារប្រហែល៤៦៧,៦៦ ពាន់លានដុល្លារហើយភាគហ៊ុន កើនឡើងជាង ៣១ភាគរយ គិតចាប់ពីឆ្នាំទៅ។

យោងតាមរបាយការណ៍ បានបន្តឱ្យដឹងថា នៅឆ្នាំ ២០១៤ក្រុមហ៊ុន Alibaba បានបោះផ្សាយភាគហ៊ុន ជាសាធារណៈលើកដំបូងដែលមិនធ្លាប់មាន ហើយតម្លៃប្រមាណ ២៥ពាន់លានដុល្លារ។ ខណៈពេលដែល IPO ត្រូវបានលក់ក្នុងតម្លៃ ៦៨ ដុល្លារក្នុងមួយហ៊ុន និងបានឡើងតម្លៃ ៣៨% នៅលើថ្ងៃជួញដូរដំបូង។

ប្រសិនបើអ្នកបានវិនិយោគ នៅអាលីបាបាមកពេលនោះអ្នកនឹងបានប្រាក់ចំណូលសមរម្យវិញ។ យោងតាមការគណនារបស់ស្ថានីយទូរទស្សន៍ CNBCការវិនិយោគ ១ពាន់ដុល្លារ ដែលបានធ្វើឡើងក្នុងតម្លៃបិទផ្សារ នៅថ្ងៃទី19 ខែកញ្ញាឆ្នាំ២០១៤ នោះទុនអ្នកនឹងឡើងជិត១០០ភាគរយ មកតម្លៃប្រហែល១.៩២១,៥០ ដុល្លារ គិតត្រឹមថ្ងៃចន្ទទី១១ ខែមីនា ២០១៩៕