សៀមរាប៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានគាំទ្រផ្នែកបច្ចេកទេសនៃការអនុវត្តគម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅខេត្តសៀមរាប​។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្តីអំពីការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សាស្តីពីការអនុវត្ត«គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវីដ១៩» ក្រោមជំនួយសហប្រតិបត្តិការបច្ចេកទេសរបស់ប្រទេសជប៉ុន រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងរដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA)។

គម្រោងនេះគឺជាផ្នែកមួយនៃការគាំទ្រក្នុងគ្រាអាសន្នពីរដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងសំណើរផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយរំពឹងថាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់គ្របដណ្តប់របស់គម្រោង និងតំបន់ដែលស្ថិតក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាបនឹងទទួលបានអត្ថប្រយោជន៍។