នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk មានប្រសាសន៍ថា៖ គាត់មានជំនឿចិត្តខ្ពស់ថា SpaceX នឹងត្រៀមខ្លួនជាស្រេចក្នុងបេសកកម្មផ្កាយរណប ដើម្បីបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារជាលើកដំបូង នៅឆ្នាំ ២០២៦ ពោលគឺជិត ៦ ឆ្នាំទៀត។

នេះជាការដកស្រង់សម្ដីរបស់លោកចេញពីការធ្វើបទសម្ភាសន៍នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Axel Springer ឆ្នាំ ២០២០ នៅប្រទេសអាឡឺម៉ង់ ដែលលោកបានបង្ហាញពីសុទិដ្ឋិនិយមនិងទំនុកចិត្ត លើវឌ្ឍនភាពរបស់ក្រុមហ៊ុន SpaceX។

កាលពីឆ្នាំ​២០១៦ លោកក៏ធ្លាប់បានលើកឡើងម្ដងដែរថា៖បើដំណើរការល្អ សំណាងល្អ នោះ១០ឆ្នាំទៀត យើងនឹងអាចបញ្ចូនមនុស្សទៅភពអង្គារ៕