សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទខ្លីរហ័ស

រាជធានីភ្នំពេញ៖ ក្នុងថ្ងៃទី២៩ មេសានេះ CDC(នាយកដ្ឋានប្រយុទ្ធនឹងជំងឹឆ្លង) បានប្រកាសពីករណីវិជ្ជមានកូវីដ១៩ ចំនួន ៨៨០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ២៨៨នាក់ទៀត។ ការឆ្លងនេះ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ដែលមិនធ្លាប់មានកត់ត្រា​នៅកម្ពុជា។ 

ក្នុង៨៨០នាក់ថ្មីដែលឆ្លងមាននៅ 

  • ភ្នំពេញ:  ៥១៨ 
  • ខេត្តព្រះសីហនុ:  ១៨៧  
  • ខេត្តកណ្តាល:  ៧៣  
  • ខេត្តកំពង់ចាម:  ៣៩  
  • ខេត្តបន្ទាយមានជ័យ :  ៣៦  
  • ខេត្តកំពង់ស្ពឺ :  ៩  
  • ខេត្តតាកែវ:  ៥  
  • ខេត្តកំពង់ធំ:  ៤  
  • ខេត្តកំពង់ឆ្នាំង :  ៣  
  • ខេត្តព្រៃវែង :  ២  ខេត្តពោធិសាត់ :  ១  ខេត្តកោះកុង:  ១  ខេត្តសៀមរាប :  ១  ខេត្តត្បូងឃ្មុំ :  ១  ។

គិតត្រឹមថ្ងៃទី២៩មេសានេះ ចំនួនអ្នកដែលកំពុងសម្រាកព្យាបាលមានសរុប ៨១១៩នាក់ ក្នុងនោះមាន ៤៦៧១នាក់ដែលកំពុងរងចាំបញ្ជូនទៅកន្លែងសម្រាក។

សូមជម្រាបជូនដែរថា ទិន្នន័យការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស គិតត្រឹមយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១​ សរុបចាក់បានចំនួន៖ ១,២៩៨,៨៥១នាក់  ក្នុងនោះមាន ក្រសួងសុខាភិបាលចាក់បាន ១,០០៤,៣០៨នាក់ នាក់ និងក្រសួងការពារជាតិ ចាក់បាន ២៩៤,៥៤៣នាក់ ។ 

តួលេខនៃការចាក់វ៉ាក់សាំងនេះ បានបង្ហាញពីការនាំមុខ នៃការចាក់វ៉ាក់សាំងការពារកូវីដដល់ពលរដ្ឋរបស់ខ្លួនដែលមានជាង១២ភាគរយ ធៀបនឹងប្រទេសអា៊សានដទៃទៀត និងបន្ទាប់ពីសិង្ហបុរីដែលចាក់បានច្រើនបំផុតដល់ ជាង ៣០ភាគរយ៕