សូមចុចចូល=>Telegram ក្រមាប៉ុស្ដិ៍ទទួលបានព័ត៌មានឆាប់រហ័ស
រាជធានីភ្នំពេញ៖ ក្រៅពីផ្សារបន្លែ រោងចក្រមួយចំនួន ដែលជាទីកន្លែងហានិភ័យ ក៏នៅមានធនាគារ ដែលប្រជាពលរដ្ឋតែងតែចេញចូលដកដាក់សាច់ប្រាក់ ក៏ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
ក្នុងថ្ងៃទី១៣ មេសានេះ ក្រសួងសុខាភិបាល បានប្រកាសពីទីតាំងពាក់ព័ន្ធកូវីដ១៩ ក្នុងនោះមានធនាគារមួយចំនួនហើយដែលពាក់ព័ន្ធជាមួយអ្នកកូវីដ១៩ ទៅប្រើសេវានៅទីតាំងនោះ ដែលថ្ងៃនេះ មានធនាគារ ABA ចំនួន ៣សាខាមានពាក់ព័ន្ធ៖
១. ធនាគារ ABA សាខា ស្ទឹងមានជ័យ ផ្លូវវេងស្រេង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅប្រើសេវានៅខាងក្នុង នៃទីតាំងនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៣៖០៨ នាទី។
២. ធនាគារ ABA សាខាស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គម្រិតហានិភ័យ )
មូលហេតុ៖ អ្នកជំងឺកូវីដ បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ មានរយៈពេលយូរ ក្នុងទីកន្លែងប្រើម៉ាស៊ីនត្រជាក់ និងបិទជិត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១១៖៣៩ នាទី - ចេញម៉ោង១២៖១១)
៣. ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ ផ្លូវអាស៊ានលេខ១១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១៥៖២១ នាទី - ចេញម៉ោង១៥៖៣៧)
ក្រសួងបានអំពាវនាវ ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវា និងបុគ្គលិកនៅទីតាំងទាំងនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕