លោក អេដូហ្គេន ជាប្រធានាធិបតីទួកគី ក៏បានបកសំដីថា អាមេរិកនិងក្រុមប្រទេស EU <<ស្គាល់អ្វី ប្រជាធិបតេយ្យទេ>>

ក្រុងអង់ការា៖ មេដឹកនាំទួរគីលោក អេដូហ្គេន (Recep Tayyip Erdogan) បានផ្ដល់ទម្ងន់ជាថ្មីម្តងទៀត ដោយឈរនៅពីក្រោយលោកប្រធានាធិបតី ម៉ាឌូរ៉ូនៃប្រទេសវ៉េណេស៊ុយអេឡាដោយនិយាយថា ការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីបណ្តេញលោក ម៉ាឌូរ៉ូ គឺគ្មានអ្វីទេក្រៅពីលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

លោក អេដូហ្គេន បានលើកសំនួរថា តើវ៉េណេស៊ុយអេឡាជារដ្ឋរបស់លោក? ដោយសំណួរនេះ គឺសំដៅលើបណ្តាប្រទេសលោកខាងលិច ដែលបានលើក មេបក្សប្រឆាំងលោក ហ្គៃឌូ (Juan Guaido) ធ្វើជាមេដឹកនាំ បណ្តោះអាសន្នប្រទេសវ៉េណេស៊ុយអេឡា។

លោកបានបន្តសួរថា "តើអ្នកបណ្តេញមនុស្សម្នាក់ពីតួនាទីតាមរបៀបណា តាមរយៈការបោះឆ្នោត? តើអ្នកប្រគល់អំណាចរបស់ប្រធានាធិបតីដល់អ្នកមិនជាប់ឆ្នោត បានដោយរបៀបណា? តើអ្នកដឹងថា លទ្ធិប្រជាធិបតេយ្យគឺជាអ្វីទេ? "

លោកបាននិយាយថាលោកខាងលិចកំពុងជំរុញឱ្យមាន «ការសម្រេច មិនស្របច្បាប់មួយ» ក្នុងការទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាច។ លោក អេដូហ្គេន ក៏បានសង្កត់ធ្ងន់ថា"យើងប្រឆាំងនឹងជំហររបស់ចក្រពត្តិនេះ"៕