ភ្នំពេញ៖ ស្របពេលដែលវិស័យអចលនទ្រព្យរបស់កម្ពុជា បាននឹងកំពុងឈានទៅមុខឥតឈប់ឈរ ចំនួននៃអ្នករកស៊ី និង ភ្នាក់ងារធ្វើការនៅក្នុងវិស័យនេះ កាន់តែមានកើនឡើងជាលំដាប់នោះ ដែលត្រូវការទាមទាឱ្យមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ នឹងឈានទៅរកភាពជោគជ័យនាពេលខាងមុខ។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ក្នុងនាមជាភ្នាក់ងារដែលមានវិជ្ជាជីវៈ និងប្រកបដោយវិជ្ជាជីវៈ ត្រូវអនុវត្តនូវគន្លឹះមួយចំនួន ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យប្រកបដោយជោគជ័យនាពេលល។

១) ត្រូវធានាឱ្យបាននូវភ្នាក់ងារមួយប្រកបដោយសីលធម៌

ក្នុងនាមជាភ្នាក់ងារត្រូវចាប់ផ្តើមពីការបណ្តុះបណ្តាលឱ្យមានចំណេះដឹងគ្រប់គ្រាន់ និងពង្រឹងការចចាររវាងអ្នកលក់ និងអ្នកទិញឱ្យមានប្រសិទ្ធិភាពខ្ពស់និងប្រកដោយវិជ្ជាជីវៈ និងសីលធម៌។ ម្យ៉ាងទៀត ភ្នាក់ងារត្រូវតែបង្កើតនូវទំនាក់ទាំង  ឬចងបណ្តាញឱ្យបានច្រើនដើម្បីឱ្យការលក់របស់យើងមានប្រសិទ្ធិភាព និងបានលឿន។

ការរកស៊ីនៅក្នុងអាជីវកម្មនីមួយៗ ចាំបាច់ត្រូវពង្រឹងទំនាក់ទំនងជាមួយបណ្តាអ្នកវិនិយោគ និងមនុស្សផ្សេងទៀត ឱ្យបានកាត់តែច្រើន និងរឹងមាំ ។ នៅពេលដែលយើងមានទំនាក់ទំនងល្អ គេនឹងផ្តល់ឱកាសយើងមិនខាន។ បន្ថែមពីនេះ ភ្នាក់ងារនឹងមានឱកាសទទួលបាននូវប្រាក់កម្រៃកាន់តែច្រើនបន្ថែមទៀត។ 

២) ក្លាយថ្នាក់ដឹកនាំក្រុមហ៊ុន

នៅពេលណាដែលយើងមានមានបទពិសោធន៍ ក្នុងអាជីពជាភ្នាក់ងារអចលនវត្ថុហើយនោះ យើងនឹងត្រូវបានជ្រើសរើសធ្វើជាប្រធានគ្រប់គ្រង និងដឹកនាំក្រុមហ៊ុន តាមរយៈការគ្រប់គ្រងចំណូល ចំណាយ  និងគម្រោងវិនិយោគផ្សេងៗ របស់ក្រុមហ៊ុន ។ 

៣) ពង្រឹងខ្លួនឱ្យក្លាយជាអ្នកវិនិយោគ

បន្ទាប់ពីយើងមានជំនាញគ្រប់គ្រង និងមានបទពិសោធកាន់តែច្រើននៅក្នុងវិស័យអចលនទ្រព្យ នៅពេលនោះ ងក្លាយជាអ្នកវិនិយោគ ហើយយើងនបើយើងមានធានធាន យើងចាប់ផ្តើមវិនិយោគតាមរយៈជាមួយដៃគូ ចូលរួមជាមួយនឹងក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់ក្នុងការចាប់យកឱកាសវិនិយោគលើវិស័យអចលនទ្រព្យ។ 

អ្នកដែលមានអាទិភាពខ្ពស់ក្លាយជាអ្នកវិយោគ គឺអ្នកនោះបានប្រឡូកនៅក្នុងវិស័យអចលនទ្រព្យយូ និងច្រើនឆ្នាំ ព្រោះយើងជាអ្នកដឹងនូវព័ត៌មានគ្រប់ជ្រុងជ្រោយថា របស់នោះល្អ ឬមិនល្អ បើវាជារបស់ល្អហើយ យើងទិញ ឬមិនទិញ ។

បើយើងដឹងថារបស់ល្អហើយ យើងទិញសម្រាប់ខ្លួនឯងសិន ហើយធ្វើការវិនិយោគបន្ត តែបើយើងគ្មានធនធាន យើងគ្មានធនធានយើងណែនាំគេឱ្យមកវិនិយោគ ឬទិញ ពេលនោះយើងក៏ចំណេញបាននូវកម្រៃជើងសារផងដែរ៕