នៅជាយក្រុងឬតំបន់ទីប្រជុំជនក្នុងខេត្តមានការកើនឡើង លើការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃមធ្យម ដែលជាចំនែកទីផ្សារថ្មី ដោយផ្ដោតលើប្រជាជនដែលមានប្រាក់ចំណូលពីទាបទៅមធ្យម ក្នុងតម្លៃចាប់ពី ២ទៅ៣ម៉ឺនដុល្លារ។

ប្រជាជនដែលមា​នប្រាក់ចំណូលពីទាបទៅមធ្យម កំពុងមានការចាប់អារម្មណ៍លើតម្លៃដ៏សមរមនេះ តែបញ្ហាគឺ តើគួរបញ្ចៀសហានិភ័យ លើការវិនិយោគលើលំនៅដ្ឋានតម្លៃមធ្យម ដោយរបៀបណា?

ខាងក្រោយជាដំណោះស្រាយមួយចំនួន៖

ប្រាកដណាស់ មានម្ចាស់គំរោងមួយចំនួនបានប្រកាសលក់គម្រោងលំនៅដ្ឋាន ដោយមិនទាន់បានចាប់ផ្តើមសាងសង់ បុកគ្រឹះ ដោយការយកប្លង់ដីដាក់បញ្ចាំនៅធនាគារ ដើម្បីយកជាប្រាក់កម្ចីមកសាងសង់ ដែលធ្វើឲ្យអ្នកទិញមិនទាន់អាចកាត់ប្លង់រ៉ឹងបាន។

ដើម្បីបញ្ចៀសហានិភ័យ អតិថិជនដែលទិញលំនៅដ្ឋានប្រភេទនេះ ត្រូវប្រាកដថា គម្រោងដែលពួកគេបានទិញ អាចទទួលបានប្លង់រឹងនៅពេលណា តើជាគម្រោងមានការអភិវឌ្ឍន៍ច្បាស់​លាស់ ជាគម្រោងដែលមានគុណភាពសំណង់ល្អ ម្ចាស់គម្រោងជាអ្នកដែលមានកេរ្ត៍ឈ្មោះល្អ មានច្បាប់សាងសង់និងច្បាប់អភិវឌ្ឍន៍ត្រឹមត្រូវ ដែលចេញដោយក្រសួងពាក់ព័ន្ឋ ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងរៀបចំដែនដី ណគរូបនីយកម្ម និងសំណង់ជាដើម។

ក្រៅពីនេះអ្នកអាចរកការពិគ្រោះ និងសុំយោបល់ពីភ្នាក់ងារ ដែលជាក្រុមហ៊ុនមានជំនាញ បទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ ជាមួយនឹងថ្លៃសេវាកម្មបន្តិចបន្តួច លោកអ្នកអាចប្រាកដ និងដឹងច្បាស់ពីគម្រោងណាដែលគួរវិនិយោគ និងឆាប់បានផលចំណូលមកវិញ ជៀសវាងបាននូវហានិភ័យទាំងឡាយ ព្រោះភ្នាក់ងារទាំងនេះ មានទីផ្សារនិងបណ្ដាញច្រើន ជាងអ្នក៕