សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពាណិជ្ជករ​និង​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​ទាំង​ឡាយ​ណា ដែល​មាន​គ្រឹះ​ស្ថាន​​របស់​ខ្លួនសាខា បុត្រ​សម្ព័ន្ធ​ ឬ​ភ្នាក់​ងារ​​របស់​ខ្លួន​​នៅ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា មាន​កាតព្វ​កិច្ច​ចុះ​ឈ្មោះ​ក្រុមហ៊ុន​ក្នុង​បញ្ជី​ពាណិជ្ជកម្មលើក​លែង​តែពាណិជ្ជករ​​ដែល​មិន​ជាប់​ពន្ធ​លើ​ប្រាក់​ចំណេញ​។

អត្ថ​ប្រយោជន៍​​នៃ​ការ​​ចុះ​បញ្ជី​ពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនឯកជននឹងទទួលបាននូវ ​នី​តិ​បុគ្គល​ស្រប​ច្បាប់ លិខិត​គតិ​យុត្តិ​, បង្កើន​​នូវ​សេចក្តី​ទុក​ចិត្ត​រវាង​ដៃ​គូ ធ្វើ​ពាណិជ្ជកម្ម​, ទទួល​បាន​ការ​ការពារ​ផ្លូវ​ច្បាប់​​ នៅ​ពេល​មាន​​ការ​ប្រកួត​ប្រជែង​មិន​​ស្មោះ​ត្រង់​ ឬ​ទំនាស់​ពាណិជ្ជកម្ម​​ណា​មួយ​, ទទួល​បាន​ឯកសារ​​ស្រប​ច្បាប់​ ក្នុង​ការ​ប្រើ​ប្រាស់​ផ្សេង​ៗ ទទួល​បាន​កិត្តិ​នាម​ល្អ​នៅ​ពេល​ប្រក​អាជីវកម្ម​។

ការចុះបញ្ជីពាណិជ្ជកម្ម នាំឲ្យក្រុម​ហ៊ុន​មាន​សមត្ថភាព និង​សិទ្ធិ​អ្វី​ខ្លះ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​​ គឺ​ធ្វើ​ឱ្យ​អង្គភាព​ប្រកប​អាជីវកម្ម​ដែល​ស្វែង​រក​ចំណេញ​​មួយ ​ទទួល​​បាន​នីតិ​បុគ្គល​ស្រប​ច្បាប់​, ជា​ម្ចាស់​លើ​ចលននិង​អចលន​ទ្រព្យ​ក្នុង​នាម​ក្រុមហ៊ុន​, ធ្វើ​ពាណិជ្ជកិច្ច​ក្នុង​នាម​ក្រុមហ៊ុន​, ចុះ​កិច្ច​សន្យា​​ក្នុង​នាម​ក្រុមហ៊ុន​, ប្តឹងឬ​ត្រូវ​គេ​ប្តឹង​ក្នុង​នាម​ក្រុមហ៊ុន​។

សម្រាប់ឯកសារភ្ជាប់ដែលតម្រូវឲ្យមានដូចជា៖ ពាក្យ​សុំ​ចុះ​បញ្ជី​(Form) មាន​គំរូ, លក្ខន្តិកៈ​(ចំពោះ​ក្រុមហ៊ុន)មាន​គំរូ. កិច្ច​ព្រម​ព្រៀង​(ចំពោះ​ក្រុម​ហ៊ុន​សហកម្ម​សិទ្ធិ​), អត្ត​សញ្ញាណ​ប័ណ្ណឬ​​ លិខិត​ឆ្លង​ដែន​របស់​ម្ចាស់​ហ៊ុន ឬ​អ្នក​តំណាង​. ឯកសារ​​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​មេ(ម្ចាស់​ហ៊ុន​ជា​នីតិ​បុគ្គល), លិខិត​តែង​តាំង​(ជា​អ្នក​តំណាង​ឬ​នាយក​សាខា ឬ​ការិយាល័យ​តំណាង​), រូប​ថត​ទំហំ​៤X៦=៣​សន្លឹក(ម្ចាស់​ហ៊ុនឬ​អ្នក​តំណាង)៕