មានមេរៀនជីវិតមួយចំនួនដែលអ្នកតែងតែអាចយកមកអនុវត្ត ចំពោះវិថីនៃជីវិតដែលអ្នកត្រូវដើរ មិនថាអ្នកធ្វើដំណើរទៅណា មកពីណា ស្ថិតក្នុងស្ថានភាពបែបណា ឬនៅត្រង់កន្លែងណា នៃគោលដៅជីវិតរបស់អ្នកនោះទេ។

តាមពិតទៅ វាពិតជាល្អណាស់ក្នុងការហ៊ានប្រថុយ លើហានិភ័យដែលអាចកើតមានចំពោះមុខ ហើយការព្រមទទួលយកហានិភ័យនោះ គឺជាការជៀសមិនផុតក្នុងដំណាក់កាលមួយ។  ទោះយ៉ាងណាក៏ដោយ ការព្រមទទួលហានិភ័យ ក៏ត្រូវដឹងពីកម្រិតរបស់ហានិភ័យនោះ។

ការទទួលយកហានិភ័យដោយមិនបានថ្លឹងថ្លែងច្បាស់លាស់លើជម្រើសរបស់អ្នក គឺជាភាពល្ងង់ខ្លៅប៉ុណ្ណោះ និងមិនចេះគិតពិចារណា ប៉ុន្តែហានិភ័យដែលអាចគណនាបាន និងអាចស្ថិតនៅក្រោមការគ្រប់គ្រងបាន នឹងផ្ដល់ឲ្យអ្នកនូវផ្លែផ្កាដ៏ផ្អែមឆ្ងាញ់៕