មុនពេលក្លាយខ្លួនមកជាតារាចម្រៀងលំដាប់កំពូល Selena Gomez បានឆ្លងកាត់នូវរឿងរ៉ាវ ឧបសគ្គនិងទុក្ខលំបាកជាច្រើននៅក្នុងជីវិត ទម្រាំតែនាងអាចឈានជើងដើរមកដល់ ចំណុចខ្ពស់ដូចសព្វថ្ងៃនេះ។ យ៉ាងណាមិញខាងក្រោមជាប្រយោគលើកទឹកចិត្តរបស់នាង ដែលក្រុមការងារយើងបានដកស្រង់ សម្រាប់ផ្ដល់ជាកម្លាំងចិត្ត នៅពេលដែលបានជួបទុក្ខលំបាកម្តងៗ។

១.ប្រសិនបើអ្នកស្រឡាញ់អ្វីមួយ អ្នកត្រូវរៀនចេះដោះលែង ហើយប្រសិនបើគេពិត ជាស្រឡាញ់អ្នកមែនគេនឹងរកវិធីសាស្រ្តត្រឡប់មករកអ្នកវិញ។

២.ខ្ញុំដឹងថាមនុស្សម្នាក់ៗតែងតែចង់បានរបស់ដែលពួកគេមិនមានប៉ុន្តែការពិតទៅអ្វីៗដែលអ្នកមាន គឺស្រស់ស្អាតជាងរបស់ខាងក្រៅទៅទៀត។

៣. ការជោគជ័យគឺគ្មានន័យអ្វីទាំងអស់ ប្រសិនបើអ្នកមិនអាចមានមនុស្សម្នាក់ មកចែករំលែកជាមួយអ្នកនឹងបញ្ចប់វាដោយភាពឯកោ។

៤. មនុស្សគ្រប់គ្នាដែលបានមើលងាយខ្ញុំគឺសុទ្ធតែបានធ្វើឲ្យខ្ញុំបានធ្វើអ្វីៗឲ្យកាន់ តែប្រសើរជាងមុន។

៥. អ្នកមានសិទ្ធគ្រប់គ្រាន់ដើម្បីមានជីវិតដ៏ស្រស់បំព្រងមួយ។

៦. គ្រាន់តែធ្វើជាខ្លួនឯងគឺវាគ្រប់គ្រាន់ហើយប្រសិនបើអ្នកចង់បង្ហាញវាទៅនរណាម្នាក់ កុំសម្តែងធ្វើជាអ្នកផ្សេង គ្រាន់តែបង្ហាញអ្វីដែលជាអ្នក។

៧. កុំខ្លាចការនិទ្ទារបស់មនុស្សជុំវិញខ្លួនព្រោះអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត បានទេ។

៨.មនុស្សបានដើរចូលក្នុងជីវិតរបស់អ្នកតាមរដូវកាល ដោយហេតុផលផ្សេងៗគ្នា ហើយក៏បានបង្រៀនអ្នកនូវមេរៀនខុសៗគ្នាដែរ។

៩. ប្រសិនបើអ្នកខូចចិត្តអ្នកមិនគួរណានៅតែបន្តការខូចចិត្តរបស់អ្នកទេ៕