សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

១.គ្មានអ្វីដែលជំរុញទឹកចិត្តខ្ញុំឱ្យខំប្រឹងប្រែងកាន់តែខ្លាំងដូចពេលមានមនុស្សម្នាក់មកប្រាប់ខ្ញុំថា ខ្ញុំមិនអាចធ្វើរឿងនោះបានឡើយ។

២. ពាក្យថា “គ្រួសារ” មិនមែនសំដៅថាតើអ្នកមានឈានជ័ររបស់អ្នកណាម្នាក់ឡើយ តែសំដៅលើមនុស្សដែលអ្នកស្រលាញ់ និងអ្នកដែលស្រលាញ់អ្នក។

៣. ខ្ញុំមិនដែលចង់ធ្វើជា “កុំកុំ”ទី២ទេ តែខ្ញុំចង់ធ្វើជា “ឈិន ឡុង” ដំបូងគេវិញ។

៤. ចូរកុំឱ្យកាលៈទេសៈមកផ្លាស់ប្ដូរអ្នក តែត្រូវផ្លាស់ប្ដូរកាលៈទេសៈឱ្យទៅជារបស់អ្នកវិញ។

៥. ជួនកាលអ្នកត្រូវការទង្វើយកចិត្តទុកដាក់ និងសណ្ដានចិត្តដ៏ល្អតែប៉ុណ្ណោះដើម្បីកែប្រែជីវិតរបស់អ្នកណាម្នាក់។

៦. ការធ្វើល្អដាក់អ្នកណាម្នាក់ យើងមិនចាំបាច់ត្រូវការហេតុផលឡើយ។

៧. កាលពីខ្ញុំនៅក្មេង ខ្ញុំតែងតែហ្វឹកហាត់ខ្លាំងណាស់។ ខ្ញុំហ្វឹកហាត់ផ្លូវចិត្ត ខ្ញុំហ្វឹកហាត់ភ្នែក ហ្វឹកហាត់ការគិតរបស់ខ្ញុំនិងការជួយយកអាសារអ្នកដទៃ។ ហើយរឿងទាំងនេះក៏បានបង្ហាត់ខ្ញុំឱ្យចេះដោះស្រាយជាមួយសម្ពាធទាំងឡាយ។

៨. កាលពីខ្ញុំនៅជាតួជំនួសពេលនៅក្មេង អ្នកដឹកនាំរឿងនិយាយដាក់ខ្ញុំមួយម៉ាត់ថា “គ្មានបានការ” ប៉ុន្តែវាបានបង្រៀនឱ្យខ្ញុំចេះឈឺចាប់ ហើយតាំងចិត្តថានឹងធ្វើជាតួជំនួសដ៏អស្ចារ្យម្នាក់ឱ្យបាន។ នេះហើយជាអ្វីដែលខ្ញុំតែងប្រាប់ខ្លួនឯងឱ្យខំប្រឹង។

៩.គ្រប់គ្នាតែងសួរខ្ញុំនៅពេលសម្ដែងតួជំនួសថា “តើលោកមិនភ័យទេ?” ខ្ញុំឆ្លើយថា “ភ័យ! ខ្ញុំមិនមែនជា Superman ឯណា! តែខ្ញុំនៅតែខំប្រឹងធ្វើវាឱ្យបាន!”

១០. សុបិនរបស់ខ្ញុំគឺបន្តថតកុន លុះត្រាតែរាងកាយរបស់ខ្ញុំប្រាប់ខ្ញុំថាទៅលែងរួច៕