សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

វាមានសារៈសំខាន់ណាស់ក្នុងការមើលថែរក្សាខ្លួនអ្នក ទាំងផ្លូវចិត្តនិងរាងកាយ ខណៈពេលដែលអ្នកកំពុងរស់នៅឆ្ងាយពីផ្ទះ។ បើអ្នកត្រូវឃ្លាតឆ្ងាយពីផ្ទះ ឬក្រុមគ្រួសារមករស់នៅតែម្នាក់ឯង ឬជាមួយមិត្តភ័ក្ដិ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលគួរធ្វើជាទម្លាប់ល្អបំផុតសម្រាប់ខ្លួនឯង។

១. គេងលក់ស្រួល

ការគេងប្រហែលជារឿងសំខាន់បំផុតដែលអ្នកត្រូវការក្នុងជីវិត និងជាពិសេសនៅពេលអ្នកកំពុងសិក្សា។ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់វាអាចប៉ះពាល់ដល់ការផ្តោតអារម្មណ៍ និងសុខភាពរបស់អ្នក។

២. ញ៉ាំឱ្យបានល្អ តែមិនមានន័យថាញ៉ាំឱ្យច្រើនទេ

ញ៉ាំអាហារបៃតងឱ្យបានច្រើន ពួកវាពោរពេញទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដែលរាងកាយរបស់អ្នកត្រូវការដើម្បីដំណើរការ។

៣. កុំភ្លេចលំហាត់ប្រាណ

ហាត់ប្រាណនៅពេលព្រឹកដូចជា ការជិះកង់ រត់ត្រឹកៗ និងការហាត់ប្រាណបែបសាមញ្ញៗពិតជាមានសារៈសំខាន់សម្រាប់សុខភាព និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍របស់អ្នក។

៤. សម្អាតខ្លួន និងបរិស្ថានជុំវិញខ្លួនអ្នក

គ្មាននរណាម្នាក់ចូលចិត្តភាពកខ្វក់នោះទេ ជាពិសេសក្លិនមិនល្អ។ អ្នកអាចចែកកាលវិភាគជាមួយមិត្តរួមផ្ទះរបស់អ្នក ប្រសិនបើអ្នកនិងមិត្តរបស់អ្នកមានការមមារញឹកខ្លាំង។ ការបោសសម្អាតគឺសំខាន់សម្រាប់សមាជិកក្នុងបន្ទុកដូចគ្នានេះផងដែរ សូមកុំទុកការសម្អាតរបស់អ្នកឱ្យលើសពីមួយថ្ងៃ ព្រោះវាអាចក្លាយជាភាពរំខាននិងបញ្ហាដល់អ្នកដទៃ។  កុំធ្វើខ្លួនជាសមាជិកដែលគេស្អប់នៅក្នុងផ្ទះ។

៥. ការរាប់អាន

ប្រសិនបើអ្នកកំពុងនៅឆ្ងាយពីគ្រួសារ សូមបង្កើតគ្រួសារថ្មីមួយទៀត។ ទោះបីជាមិត្តភក្តិរបស់អ្នកមកពីកន្លែងខុសគ្នាក៏ដោយ សូមស្វែងយល់ពីពួកគេ ដែលអ្នកទុកចិត្តហើយចាប់ផ្ដើមការសន្ទនា។ ការឃ្លាតឆ្ងាយពីផ្ទះអាចជារឿងល្អ ប៉ុន្តែវាក៏អាចញែកដាច់ពីគ្នាបានដែរ ជាពិសេសគឺរឿងទំនាក់ទំនងថ្មីនិងចាស់។ បង្កើតទំនាក់ទំនងដែលទុកចិត្តជាមួយពួកគេហើយរក្សាវាតាមវិធីសាស្រ្តារបស់អ្នកនោះអ្នកនឹងមនុស្សដែលយល់ចិត្តអ្នកបន្ទាប់ពីគ្រួសារ។

៦. រៀបចំកញ្ចប់ថវិកាទុកជាមុន

រៀបចំផែនការចំណាយរបស់អ្នក លើម្ហូបអាហារ សម្ភារៈប្រើប្រាស់ទិញអ្វីដែលគួរទិញ ហើយចាំបាច់ កុំទិញរបស់ដែលអ្នកចង់បាន តែគួរទិញរបស់ដែលអ្នកត្រូវការជាចាំបាច់។ ត្រូវដឹងច្បាស់ពីតំរូវការរបស់អ្នក ថាតើអ្នកត្រូវការចំណាយប៉ុន្មានក្នុងមួយសប្តាហ៍។

៧. ផ្ដល់ភាពរីករាយឱ្យខ្លួនឯង

នៅទីនេះជាមួយមនុស្សជាច្រើនដែលមានបំណងចង់ធ្វើជាមិត្តរបស់អ្នក។ ញញឹមដាក់ខ្លួនឯងហើយសាកល្បងអ្វីដែលថ្មី។ មានឱកាសជាច្រើននៅទីនោះរាប់ចាប់ពីការចូលរួមក្នុងសង្គម និងកម្មសិក្សា។ កុំសម្ងំនៅតែក្នុងបន្ទប់របស់អ្នកចេញមកខាងក្រៅ ហើយស្វែងយល់ពីមនុស្សជុំវិញខ្លួនឱ្យបានច្រើនបំផុត៕