ប្រទេសចិន៖ លោក វ៉ាង ឈួនហ្វូ (Wang Chuanfu ជាភាសាចិន 王传福 ) កើតឆ្នាំ 1966 គឺជាអ្នកគីមីវិទ្យាជនជាតិចិន ហើយក៏ជាសហគ្រិននិងបានក្លាយជាមហាសេដ្ឋី ដោយសារលោកជាស្ថាបនិក ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BYD ។

ក្រុមហ៊ុន BYD Co. Ltd. "Build Your Dreams"  គឺជាក្រុមហ៊ុនសាជីវកម្មចិន ដែលបានចុះបញ្ជីលើផ្សារហ៊ុន មានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។  ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយ វ៉ាង (Wang Chuanfu) ក្នុងខែកុម្ភៈ ឆ្នាំ 1995។

លោក វ៉ាង កើត​នៅ​ស្រុក Wuwei ខេត្ត Anhui ក្នុង​គ្រួសារ​កសិករ​ក្រីក្រ។ កាលនៅរៀនវិទ្យាល័យ គាត់ត្រូវបានមើលថែដោយបងប្រុស និងបងស្រីរបស់គាត់ ដោយសារតែឪពុកម្តាយរបស់គាត់ទាំងពីរបានស្លាប់ហើយ។ គាត់បានសិក្សាផ្នែកគីមីវិទ្យា នៅសាកលវិទ្យាល័យ Central South។

នៅខែវិច្ឆិកា ឆ្នាំ 2021 ទស្សនាវដ្ដី Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោក Wang បានកើនឡើងដល់ 23.5 ពាន់លានដុល្លារ ដែលធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតទី 14 នៅក្នុងប្រទេសចិន។

ក្រុមហ៊ុន BYD មានក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗចំនួនពីរគឺ BYD Automobile និង BYD Electronic។ ក្រុមហ៊ុន BYD ផលិតរថយន្ត ឡានក្រុង កង់អគ្គិសនី ឡានដឹកទំនិញ ឡានដឹកទំនិញ បន្ទះស្រូបពន្លឺព្រះអាទិត្យ និងថ្មដែលអាចសាកបាន។

ក្រុមហ៊ុន បានរីកចម្រើនយ៉ាងលឿន និងបានក្លាយជាក្រុមហ៊ុនផលិតរថយន្តខ្នាតធំមួយ (ជាពិសេសរថយន្តអគ្គិសនី និងអគ្គសនីកូនកាត់ ឡានក្រុង ឡានដឹកទំនិញ។ល។ កង់ដើរដោយថាមពលថ្ម ឡានដឹកទំនិញ បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងអាគុយដែលអាចសាកបាន។ នៅឆ្នាំ 2022 របាយការណ៍ព័ត៌មានថាក្រុមហ៊ុន BYD បានវ៉ាដាច់ ក្រុមហ៊ុន Tesla របស់លោក Elon Musk លើការលក់រថយន្តអគ្គិសនីច្រើនបំផុតរបស់ពិភពលោក៕