បុរសទាំងអស់ រមែងតែងតែប្រាថ្នាចង់បានមិត្ត១០០ឆ្នាំ ដែលអាចនឹងបំពេញលក្ខខណ្ឌទាំង៤ ជូនមកកាន់ពួកគេជាចាំបាច់។ ដោយក្នុងនោះផងដែរ លក្ខខណ្ឌទាំង ៤នោះ អាចថាពិបាករក ហើយក៏អាចថានឹងងាយពេកនោះដេរ ដែលរួមមានដូចខាងក្រោមនេះ:

១. សេចក្តីស្នេហាស្មោះត្រង់

បើទោះបីជាបុរសធ្លាប់មានអត្តចរិតខិលខូចច្រើន ប៉ុន្តែពួកគេពិតជាត្រូវការមនុស្សស្រីដែលមានភក្តីភាព សម្រាប់ពួកគេអស់មួយជីវិត។ ភាពស្មោះត្រង់ គឺជាឪសថដ៏មានប្រសិទ្ធិភាព ធ្វើឲ្យបុរសមានអារម្មណ៍ល្អជាទីបំផុត។ ជាក់ស្តែង មានគូស្នេហ៍ជាច្រើនគូណាស់ដែលធ្លាប់បានលើកឡើងថា នៅពេលដែលពួកគេរៀបការដំបូង ពួកគេទាំងពីរមានតែបាតដៃទទេ ប៉ុន្តែដោយសារតែភាពស្មោះត្រង់ និងមិនបោះបង់គ្នាចោលនាគ្រាក្រីក្រ ទើបធ្វើឲ្យពួកគេមានបានដូចសព្វថ្ងៃនេះ។

២. ភាពអត់អោន និងអធ្យាស្រ័យដល់ស្វាមី

មិនថាជាតិសាសន៍ណាមួយនោះឡើយ មនុស្សប្រុសតែងតែចូលចិត្តបង្ហាញភាពខ្លាំង ស្រេកឃ្លានកិត្តិយស និងការសម្រេចចិត្តដ៏មោះមុត ពីសំណាក់មនុស្សស្រីដែលជាដៃគូរបស់ខ្លួន។ ដូច្នេះការចេះអត់អោន និងអធ្យាស្រ័យរបស់ភរិយា មកកាន់ស្វាមីគឺជាការស្តែងឲ្យ ឃើញការគោរពស្រឡាញ់ជូនមកកាន់ស្វាមីរបស់ខ្លួន។

៣. ភាពទន់ភ្លន់ ស្លូតបូតនិងសុភាពរាបសារ

ប្រាកដណាស់ថា ភាគច្រើននៃបុរសបានធ្វើការបេ្តជ្ញាក្នុងចិត្តថា ពួកគេនឹងមិនចូលរោងការ ជាមួយសត្វខ្លាជាដាច់ខាត។ យ៉ាងណាមិញ ភាពទន់ភ្លន់ស្លូតបូតនិងសុភាពរាបសារ អាចផ្តួលរលំហ្វូងដំរីបានយ៉ាងស្រួល ហើយជ័យជំនះបែបនេះ គឺប្រសើរជាងការធ្វើសង្រ្គាមជាមួយប្តី។

៤. ភាពបុិនប្រសប់ ក្នុងការប្រាស្រ័យទាក់ទង

បុរសភាគច្រើនមានការពេញចិត្តនឹងសកម្មភាព ចេះប្រាស្រ័យទាក់ទងរបស់មនុស្សស្រីជាមួយមនុស្សជុំវិញ ដែលមានកម្រិតមួយសម្រាប់កិច្ចការប្រចាំថ្ងៃ ដែលអាចជួយលើកកិត្តិយសដល់បុរស ព្រោះថាវាជាចរិកលក្ខណៈដ៏ល្អបំផុត ដែលមនុស្សប្រុសចង់បាន។ ដោយហេតុថាមនុស្សប្រុសភាគច្រើន គឺមិនសូវចេះប្រាស្រ័យទាក់ទងជាមួយមនុស្សខាងក្រៅបានល្អ ដូចជាមនុស្សស្រីឡើយ ដោយភាសានិយាយរបស់បុរសជាច្រើន មានភាពដាច់ណាច់ និងច្បាស់លាស់ជាងមនុស្សស្រី ដែលមានភាពស្រទន់៕