ស្រ្តីម្នាក់បានសួរអ្នកលក់ពងទាតាមដងផ្លូវថា “តា…ពងទាលក់តម្លៃប៉ុន្មាន? តាចាស់ដែលជាអ្នកលក់បានឆ្លើយថា បាទលោកស្រី ពងទាមួយគ្រាប់តម្លៃ ១០០០រៀល។
ស្រ្តីឆ្លើយថា “១០គ្រាប់ ៨០០០រៀល បានអត់? បើអត់លក់ទេខ្ញុំនឹងដើរចេញ ។”
អ្នកលក់ឆ្លើយថា “លក់បានលោកស្រី តាមដែលលោកស្រីចង់បាន។ ព្រោះថ្ងៃនេះ ខ្ញុំលក់មិនទាន់ដាច់មួយគ្រាប់ទេ តែខ្ញុំត្រូវការលុយដើម្បីទិញបាយញាំ។”
ស្រ្ដីនោះបានទិញពងទា១០គ្រាប់ ហើយដើរចេញដោយត្រេកអរដែលថ្ងៃនេះ គាត់តថ្លៃពងទា បានថោកជាងរាល់ដង។ស្រ្ដីនោះបានចូលទៅក្នុងរថយន្តដ៏ប្រណិតរបស់គាត់ ហើយបន្តចេញទៅភោជនីយដ្ឋានល្បីមួយជាមួយមិត្តភក្ដិ។
ស្រ្ដីនិងមិត្តភក្តិគាត់បានហៅម្ហូបពីរបីមុខ ញ៉ាំបានតិចតួច ហើយនៅសល់ម្ហូបទៀត។ ពេលគិតលុយសរុបអស់ ១៥០ដុល្លារ។ គាត់ដកឲ្យ២០០ដុល្លារ ដោយនិយាយថា ៥០ដុល្លារ ទុកជាលុយធីបដល់អ្នកបម្រើតុ។
រឿងនេះ…ប្រហែលស្ដាប់ទៅធម្មតា ចំពោះម្ចាស់ហាងនិងស្រ្ដីអ្នកមានពេលចូលហាងទំនើប ប៉ុន្តែហាក់ដូចជាលម្អៀងខ្លាំងណាស់ចំពោះអ្នកលក់ពងទាតាមចិញ្ចើមផ្លូវ។ យើងម្នាក់ៗដូចជាខ្លាំងមុខអ្នកទន់ខ្សោយ និងកំណាញ់ចំពោះអ្នកខ្វះខាត តែបែរជាមានចិត្តសប្បុរសចំពោះអ្នកដែលមិនត្រូវការចិត្តសប្បុរសរបស់យើងវិញ??
សារក្នុងសាច់រឿងនេះ ជាជំហ៊ានមួយបណ្ដុះឲ្យមានចិត្តសប្បុរសធម៌ភ្ជាប់ជាមួយសេចក្ដីថ្លៃថ្នូរ ចំពោះអ្នកដែលខ្សត់ខ្សោយជាងខ្លួន” ៕