ជារៀងរាល់ឆ្នាំមានគ្រួសារកសិករមួយ ដែលបានឈ្នះពានរង្វាន់សម្រាប់ទិន្នផលពោតដែលមានគុណភាពល្អបំផុតនេះ។ ឆ្នាំមួយ អ្នកកាសែតម្នាក់បានសម្ភាសគាត់ ហើយបានដឹងពីអ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីរបៀបដែលគាត់ដាំដុះវា។ អ្នក​សារ​ព័ត៌មាន​បាន​រក​ឃើញ​ថា កសិករ​ម្នាក់នេះបាន​ចែក​ពូជ​ពោតរបស់គាត់​ជាមួយ​អ្នក​ជិត​ខាង។ 

អ្នក​សារ​ព័ត៌មាន៖ "ម៉េចបានជាលោកចែករំលែកគ្រាប់ពូជពោតល្អបំផុតនេះ ជាមួយអ្នកជិតខាងរបស់លោក ? ដែលនោះនឹងធ្វើឲ្យអ្នកដទៃ អាចយកពោតទៅចូលរួមក្នុងការប្រកួតប្រជែងជាមួយអ្នក?"

កសិករ​និយាយ​ថា "លោកមិនដឹងថាហេតុ​អ្វី​ទេ? ខ្យល់តែងតែ​បក់​យក​លំអង​ពី​ពោត​ដែល​កំពុង​ទុំ ហើយ​បក់​ពី​វាល​មួយ​ទៅ​វាល។ ប្រសិនបើអ្នកជិតខាងរបស់ខ្ញុំដាំពោតអន់ជាងខ្ញុំ នោះលំអងពោតដែលឆ្លងកាត់វាលចំការពោតខ្ញុំ នឹងអាចធ្វើឱ្យខូចគុណភាពពោតដែលខ្ញុំដាំ។ បើ​ខ្ញុំ​ចង់​ដាំ​ពោត​ល្អ ខ្ញុំ​ត្រូវ​ជួយ​អ្នក​ជិត​ខាង​ដាំ​ពោត​បានល្អដែរ"។

សម្រាប់អ្នកដែលចង់មានជីវិតរស់នៅប្រកបដោយអត្ថន័យ ត្រូវតែចេះជួយអ្នកដ៏ទៃ។ រឿង​នេះបាន​បង្រៀន​យើង​ថា​យើង​មិន​គួរ​មាន​ចិត្ត​អាត្មានិយម ហើយ​គួរតែចេះ​ជួយ​អ្នក​ដទៃ​គ្រប់​ពេល​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ហើយ​អ្នក​ដែល​ត្រូវការភាពរីករាយ ក៏ត្រូវ​តែ​ជួយ​អ្នក​ដទៃ​ឲ្យ​រក​បាននូវភាពរីករាយក្នុងជីវិតផងដែរ៕