ស៊ុត ជាអាហារប្រចាំថ្ងៃដែលប្រជាពលរដ្ឋទូទៅនិយមយកមកប្រើ ជាពិសេសក្នុងអាហារសម្រន់ពេលព្រឹក ជាមួយបាយឆា ឬលក្ខណៈបែបអឺរ៉ុបដោយធ្វើជា សាំងវ៉ិច ក៏ដូចជា អូមូឡែត ជាដើម។ តែបើក្រឡែកមើលពីការចៀនស៊ុតវិញ មានលក្ខណៈខុសៗគ្នា មានពីឆ្អិនជ័រភ្នៅ ដល់ក្រៀមខ្លាំង ហើយវាអាចបង្ហាញបានយ៉ាងច្រើនពីខ្លួនរបស់អ្នក៖

ស៊ុតចៀនលេខ ១

អ្នកជាមនុស្សដែលឧស្សាហ៍ភ្លេចភ្លាំង មិនថាជារឿងសំខាន់កម្រិតណាក៏ដោយក៏អ្នកភ្លេចបានគ្រប់ស្ថានការណ៍។ អ្នកមានមនោសញ្ចេតនាចំពោះផ្លូវអារម្មណ៍គិតច្រើន​ ចូលចិត្តយកពាក្យសម្តីអ្នកដទៃមកគិតស្រមើស្រម៉ៃ។ អ្នកជាមនុស្សដែលធ្វើអ្វីផ្តោតលើភាពគង់វង្សច្បាស់លាស់ មិនប្រយ័ត្នមុខប្រយ័ត្នក្រោយហួសហេតុពេកទេ។ បើនិយាយពីទំនុកចិត្តវិញអ្នកដទៃអាចទុកចិត្តអ្នករឿងនេះបាន ព្រោះអ្នកជាមនុស្សម៉ឺងម៉ាត់ ស្រឡាញ់សេរីភាពចូលចិត្តការប្រថុយប្រថាន ស្វាហាប់ និងចង់យកឈ្នះរឿងគ្រប់យ៉ាង។ 

ស៊ុតចៀនលេខ ២


អ្នកមិនដែលធ្វើអ្វីលើសពីកម្លាំងខ្លួនឯងទេ​អ្នកគិតថារឿងរ៉ាវគ្រប់យ៉ាងនឹងកើតឡើងក្នុងពេលវេលាដែលសមគួរ។​ ជាមនុស្សពូកែឌឺ មុះមត់និងមិនងាយចុះញមជាដាច់ខាតប្រសិនបើមិនទាន់សម្រេចតាមគោលបំណងទេ។ 

អ្នកហួងហែងសម្ផស្សខាងក្រៅ និងចំណាយពេលវេលាធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យខ្លួនស្អាតប្រិមប្រិយជានិច្ច។ ប៉ុន្តែរូបសម្រស់ខាងក្រៅតែម្យ៉ាងមិនអាចបន្ថែមទំនុកចិត្តដល់អ្នកបានទេ ព្រោះពាក្យរិះគន់របស់អ្នកដទៃមានឥទ្ធិពលលើអ្នកខ្លាំងណាស់។


ស៊ុតចៀនលេខ ៣

អ្នកមិនចូលចិត្តឱ្យនរណាដើរខ្សែលើបានទេស្រឡាញ់កិត្តិយស និងមានភាពអំនួតខ្ពស់បន្តិច។ ចូលចិត្តធ្វើអ្វីស្ងាត់ៗម្នាក់ឯង​ ជាមនុស្សដែលច្បាស់លាស់ជាមួយនឹងអារម្មណ៍ ​និងការប្រើប្រាស់ជីវិតណាស់រួមទាំងរឿងការងារដែរ។ អ្នកស្រឡាញ់សេរីភាព ភាពលេចធ្លោ​ មានការគិតដែលឈ្លាសវៃនិងអាកប្បកិរិយាត្រង់ទៅត្រង់មក។ 

អ្នកពូកែគិត ពូកែរៀបចំផែនការ ពូកែចរចាមានភាពជឿជាក់លើខ្លួនឯងបន្ទាប់ពីបានគិតល្អិតល្អន់ហើយ។ អ្នកចូលចិត្តយកការគិតរបស់ខ្លួនទៅនិយាយរៀបរាប់ឱ្យមនុស្សជុំវិញខ្លួនស្តាប់ ព្រោះចង់ដឹងពីប្រតិកម្មរបស់ពួកគេ ចូលចិត្តវិភាគអ្នកស្តាប់រឿងរ៉ាវរបស់អ្នកតាមរយៈទឹកមុខនិងកាយវិការ។ប៉ុន្តែជាញឹកញាប់អ្នកឆាប់មួរម៉ៅ ពេលខ្លះជ្រុលធ្វើអ្វីដោយមិនដឹងខ្លួនក៏មាន។


ស៊ុតចៀនលេខ ៤​

អ្នកជាមនុស្សមាត់រឹង ប៉ុន្តែមាត់ដល់ធ្វើអ្វីមួយក៏បង្ហាញចេញយ៉ាងច្បាស់លាស់ មិនថាជាការចូលចិត្តឬការស្អប់នរណាម្នាក់ក៏ដោយ។ រាល់ពេលដែលត្រូវប្រឈមមុខនឹងឧបសគ្គតែម្នាក់ឯង អ្នកមិនសូវហ៊ានធ្វើការសម្រេចចិត្តទេ។ 

សម្បកក្រៅរបស់អ្នកមើលទៅក្អេងក្អាង ប៉ុន្តែនៅខាងក្នុងវិញក៏ត្រូវការនរណាម្នាក់មកយល់ពីអារម្មណ៍របស់ខ្លួនដែរ។ អ្នកជាមនុស្សដែលមិនចុះចាញ់អ្វីដោយងាយៗឡើយ និងមិនបោះបង់ជាដាច់ខាតប្រសិនបើតាំងចិត្តធ្វើវាហើយ ថែមទាំងជាមនុស្សស្មោះស្នេហ៍ ស្រឡាញ់មួយដឹងមួយទៀតផង។ 

ស៊ុតចៀនលេខ ៥

អ្នកមិនចូលចិត្តបង្ហាញអារម្មណ៍ក្នុងហ្វូងមនុស្សច្រើនទេហើយក៏មិនចូលចិត្តឈ្លោះជាមួយនរណាដែរ។ បើមានគេមកឈ្លោះគ្នា ឬឱបថើបគ្នានៅចំពោះមុខ អ្នកនឹងមានអារម្មណ៍ធុញថប់ព្រោះយល់ថាទង្វើរបែបនេះគួរតែធ្វើនៅទីកន្លែងឯកជនមិនគួរបង្ហាញឱ្យគេឯងបានដឹងបែបនេះទេ។ 

អ្នកមិនសូវហ៊ានបង្ហាញអារម្មណ៍ពិតទេពេលនិយាយឬត្រូវចំណាយពេលវេលាជាមួយមនុស្សប្លែកមុខគឺជារឿងពិបាកសម្រាប់អ្នកណាស់។ ស្តាប់ទៅដូចជាសំពត់ក្នុងផ្នត់អញ្ចឹង ទាំងដែលការពិត អ្នកក៏ពេញចិត្តនឹងចែករំលែករឿងក្នុងចិត្តឱ្យគេស្តាប់ដែរ ថែមទាំងត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយបញ្ហាដែលនឹងចូលមកដល់។


ស៊ុតចៀនលេខ ៦ 

អ្នកតែងតែបណ្តោយឱ្យខ្លួនឯងគិតច្រើនស្ងៀមស្ងាត់ មិនថាមានអ្វីកើតឡើងដែលធ្វើឱ្យអ្នករំភើបញាប់ញ័រកម្រិតណាក៏ដោយអ្នកនៅតែគិតហើយគិតទៀត ព្រោះមិនអាចទទួលបានក្នុងការបាត់បង់អ្វីមួយ។​ ទង្វើរខ្លះក៏ធ្វើឱ្យអ្នកដទៃមិនសូវពេញចិត្ត ព្រោះអ្នកមើលទៅដូចជាទន់ជ្រាយខ្លាំងពេក។ 

អ្នកច្រើនតែសម្តែងឱ្យគេដឹងថាខ្លួនមានភាពរឹងមាំ មានភាពអត់ធ្មត់ជាងគេប៉ុន្តែការពិតក្នុងជម្រៅចិត្តមិនមាននរណាដឹងឡើយថាអ្នកជាមនុស្សទន់ខ្សោយខាងផ្លូវអារម្មណ៍ណាស់សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ អ្នកសុខចិត្តរត់តាមក្តីស្រម៉ៃទាំងដែលដឹងថាពេលខ្លះវាមិនអាចដូចបំណងទាំងអស់ឡើយ។

ស៊ុតចៀនលេខ ៧

ភាពជាខ្លួនអ្នកបានបង្ហាញថា ​ពីខាងក្រៅមើលទៅដូចជារឹងមាំមានគ្រប់យ៉ាង អាចធ្វើអ្វីបានគ្រប់យ៉ាងដោយខ្លួនឯងប៉ុន្តែការពិតទៅគ្មានអ្នកណាដឹងទេថាអ្នកមានភាពទន់ខ្សោយខាងផ្លូវចិត្ត។ ជាមនុស្សដែលមានភាពទន់ភ្លន់ចំពោះគ្រប់រឿង ឬមួយក៏មកពីអ្នកត្រូវការឱ្យនរណាម្នាក់បានដឹងពីស្ថានការណ៍នេះ ខណៈពេលដែលខ្លួនកំពុងប្រើការគិតនិងមានអារម្មណ៍ទន់ជ្រាយ។ អ្នកពូកែយកចិត្ត ងាយចុះសម្រុងនឹងអ្នកដទៃ និងប្រើចិត្តវិទ្យាក្នុងការសន្ទនា។ 

អ្នកជាមនុស្សដែលមានភាពរ៉ូមែនទិក មានភាពល្អិតល្អន់បារម្ភពីអារម្មណ៍របស់មនុស្សជុំវិញខ្លួន។ អ្នកខ្លាចការប្រែប្រួលណាស់ មិនចូលចិត្តធ្វើអ្វីឱ្យខ្លួនឯងត្រូវរន្ធត់តក់ស្លុតឬធ្លាក់ក្នុងស្ថានការណ៍ប្រថុយប្រថានទេ៕