មានកត្តាជាច្រើនណាស់ដែលជំរុញឲ្យយុវវ័យមួយចំនួន មិនចង់រៀបការជាមួយនរណាម្នាក់ឡើយ ក៏ព្រោះតែភាពមិនស្មោះត្រង់ ភាពមិនចុះសម្រុង និងងាយស្រួលបែកបាក់របស់គូស្នេហ៍ ជាគំរូនៅក្នុងសង្គម។ តែយ៉ាងណាមិញធម្មជាតិបានបង្កើតមនុស្សឲ្យមានពីរភេទ គឺប្រុស និងស្រីដែល ត្រូវរួមរស់បង្កើតគ្រួសារជាមួយគ្នា។ ដូច្នេះបើទោះបីជាមានមនុស្សមួយចំនួនបានបរាជ័យ ក្នុងរឿងរ៉ាវស្នេហាប៉ុន្តែក៏មានមនុស្សផ្សេងទៀតបានទទួលជោគជ័យទៅ លើរឿងរ៉ាវស្នេហាដែលសែនរ៉ូមែនទិច។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលមនុស្សប្រុសមិនគួរមើលរំលងក្នុងពេលមានភរិយា។

១.ប្រពន្ធជាអ្នកផ្គត់ផ្គង់វីតាមីនអេ ព្រោះថានៅពេលដែលអ្នកមានប្រពន្ធ អ្នកនឹងមានក្រសែភ្នែកភ្លឺ ថាលទ្ធផលនៃការយកប្រពន្ធវាយ៉ាងម្តេចដែរ?

២.ប្រពន្ធធ្វើឲ្យយើងមានសុខភាពល្អ មិនឲ្យជក់បារី មិនឲ្យផឹកស្រានិងគ្រប់ពេលចេញពីធ្វើការត្រូវតែត្រឡប់មកដល់ផ្ទះឲ្យបានទាន់ពេលវេលា។

៣.ប្រពន្ធបង្រៀនឲ្យចេះស្វែងរកលុយឲ្យបានច្រើន ហើយរកបានប៉ុន្មានត្រូវផ្តល់ឲ្យប្រពន្ធទាំងអស់ បើមានការចាយវាយអ្វីមួយត្រូវរាយការណ៍ឲ្យបានច្បាស់លាស់។

៤.ប្រពន្ធបង្រៀនឲ្យចេះទៅផ្សាចេះទិញឥវ៉ាន់ ចេះជ្រើសរើសសម្លៀកបំពាក់ទៅចូលរួមកម្មវិធីផ្សេងៗ។

៥.ប្រពន្ធជួយឲ្យក្លាយជាឪពុកល្អ ចេះផ្លាស់កន្ទប ចេះងូតទឹក និងបបួលកូនទៅគេង។

៦.ប្រពន្ធបង្រៀនឲ្យចេះមានច្បាប់ទម្លាប់ទៅណាមកណាត្រូវមានហេតុផលច្បាស់លាស់ ពេលណាមកវិញ?ទៅជាមួយនរណា? ទៅធ្វើអ្វី?

៧.ប្រពន្ធបង្រៀនឲ្យចេះអត់ធ្មត់ មិនត្រូវមួម៉ៅពេលប្រពន្ធដាំបាយឆៅសម្លប្រៃក៏ត្រូវតែទ្រាំញុាំ ហើយត្រូវនិយាយថាថ្ងៃនេះអូនធ្វើម្ហូបឆ្ងាញ់ណាស់។

៨.ប្រពន្ធបង្រៀនឲ្យចេះទទួលស្គាល់កំហុស ទោះបីជាយើងមិនបានធ្វើអ្វីខុសក៏ដោយនៅពេលប្រពន្ធខឹងក៏ត្រូវតែនិយាយសុំទោសដែរ។

៩.ប្រពន្ធជាសសរទ្រូងដ៏សម្ខាន់នៅក្នុងផ្ទះ ចំអិនអាហារ បោកខោអាវ បោសជូតផ្ទះលាងចានឆ្នាំង។

១០.ប្រពន្ធបង្រៀនឲ្យចេះគោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរតាមផ្លូវត្រូវសម្លឹងត្រង់ទៅមុខជាពិសេសហាមងាកមើលស្រីផ្សេង។

ជារួម បើទោះបីជាគ្រប់រូបភាពស្នេហាមិនអាចមានភាពល្អប្រសើរទាំងអស់ក៏ពិតមែន ប៉ុន្តែសេចក្តីស្នេហាតែងតែបានផ្តល់នូវចំណុចបំពេញបន្ថែមមកកាន់អ្នក ឲ្យបន្តដំណើរជីវិតប្រាកដទៅដោយសុភមង្គល។ នៅក្នុងពិភពលោកអាចនឹងមានសេ្នហាអាក្រក់ខ្លះ តែយ៉ាងណាមិញក៏មានស្នេហាស្មោះត្រង់ ភក្តីភាពជាច្រើនផ្សេងទៀតដែលកំពុងតែរង់ចាំអ្នកជានិច្ច៕